ម៉ាថាយ 10:32-38 KCB

32 អស់​អ្នក​ដែល​ទទួល​ស្គាល់​ខ្ញុំ​នៅ​មុខ​មនុស្ស​ ខ្ញុំ​នឹង​ទទួល​ស្គាល់​អ្នក​នោះ​នៅ​មុខ​ព្រះវរបិតា​របស់​ខ្ញុំ​ដែល​គង់​នៅ​ស្ថានសួគ៌​វិញ​ដែរ។​

33 អ្នកណា​ដែល​បដិសេធ​ខ្ញុំ​នៅ​មុខ​មនុស្ស​ ខ្ញុំ​នឹង​បដិសេធ​អ្នកនោះ​នៅ​មុខ​ព្រះវរបិតា​របស់​ខ្ញុំ​ដែល​គង់​នៅ​ស្ថានសួគ៌​វិញ​ដែរ។​

34 ចូរ​កុំ​គិត​ថា​ ខ្ញុំ​មក​ដើម្បី​នាំ​យក​ក្ដី​សុខសាន្ដ​មក​ផែនដី​ឡើយ​ ខ្ញុំ​មិន​បាន​មក​ដើម្បី​នាំ​ក្ដី​សុខសាន្ដ​ទេ​ គឺ​នាំ​ដាវ​វិញ​

35 ព្រោះ​ខ្ញុំ​មក​បំបែក​កូន​ប្រុស​ពី​ឪពុក​ កូន​ស្រី​ពីម្ដាយ​ ហើយ​កូន​ប្រសា​ស្រី​ពី​ម្ដាយ​ក្មេក​

36 ឯ​សត្រូវ​របស់​អ្នក​នោះ​ គឺ​ជា​សមាជិក​គ្រួសារ​របស់​អ្នក​នោះ​ឯង។​

37 អស់​អ្នក​ដែល​ស្រឡាញ់​ឪពុក​ ឬ​ម្ដាយ​លើស​ខ្ញុំ​ នោះ​មិន​ស័ក្តិសម​នឹង​ខ្ញុំ​ទេ​ ហើយ​អស់​អ្នក​ដែល​ស្រឡាញ់​កូន​ប្រុស​ ឬ​កូន​ស្រី​លើស​ខ្ញុំ​ នោះ​ក៏​មិន​ស័ក្តិសម​នឹង​ខ្ញុំ​ដែរ។​

38 អស់​អ្នក​ដែល​មិន​លី​ឈើ​ឆ្កាង​របស់​ខ្លួន​មក​តាម​ខ្ញុំ​ នោះ​មិន​ស័ក្ដិសម​នឹង​ខ្ញុំ​ទេ‍។​