ម៉ាថាយ 10:6-12 KCB

6 ផ្ទុយ​ទៅ​វិញ​ ចូរ​ទៅ​រក​រាស្ដ្រ​អ៊ីស្រាអែល​ដែល​ជា​ចៀម​វង្វេង​របស់​ព្រះជាម្ចាស់​

7 ហើយ​ពេល​ទៅ​ ត្រូវ​ប្រកាស​ថា​ នគរ​ស្ថានសួគ៌​នៅ​ជិត​បង្កើយ​

8 ចូរ​ប្រោស​អ្នក​ឈឺ​ឲ្យ​បាន​ជា​ មនុស្ស​ឃ្លង់​ឲ្យ​ជា​ស្អាត​ មនុស្ស​ស្លាប់​ឲ្យ​រស់​វិញ​ និង​ត្រូវ​បណ្ដេញ​អារក្ស​ផង។​ អ្នក​រាល់គ្នា​បាន​ទទួល​ដោយ​ឥត​គិត​ថ្លៃ​ ក៏​ត្រូវ​ឲ្យ​ដោយ​ឥត​គិត​ថ្លៃ​ដែរ។​

9 កុំ​យក​មាស​ប្រាក់​ ឬ​លុយ​កាក់​ដាក់​ក្នុង​ខ្សែ​ក្រវាត់​អ្នក​រាល់គ្នា​

10 ហើយ​កុំ​យក​ថង់​យាម​ អាវ​ពីរ​បន្លាស់​ ស្បែក​ជើង​ ឬ​ឈើ​ច្រត់​ទៅ​ជាមួយ​ឡើយ​ ព្រោះ​អ្នក​ធ្វើ​ការ​ស័ក្ដិសម​នឹង​ទទួល​បាន​ជំនួយ។​

11 ពេល​អ្នក​រាល់គ្នា​ចូល​ទៅ​ក្នុង​ក្រុង​ណា​ ឬ​ភូមិ​ណា​ក៏​ដោយ​ ចូរ​សួរ​រក​អ្នក​ដែល​ស័ក្តិសម​នៅ​ក្នុង​ក្រុង​ ឬ​ភូមិ​នោះ​ ចូរ​នៅ​ទី​នោះ​រហូត​ដល់​ពេល​អ្នក​រាល់គ្នា​ចាក​ចេញ​

12 ហើយ​ពេល​ចូល​ទៅ​ក្នុង​ផ្ទះ​ ចូរ​ជម្រាប​សួរ​អ្នក​ផ្ទះ​នោះ​ផង‍។​