ម៉ាថាយ 12:21-27 KCB

21 ហើយ​គ្រប់​ជន​ជាតិ​នឹង​សង្ឃឹម​លើ​ព្រះនាម​ព្រះអង្គ»។​

22 បន្ទាប់​មក​ គេ​បាន​នាំ​មនុស្ស​ខ្វាក់​ភ្នែក​ ហើយ​គ​ ដោយសារ​តែ​មាន​អារក្ស​ចូល​មក​ឯ​ព្រះអង្គ​ រួច​ព្រះអង្គ​បាន​ប្រោស​គាត់​ឲ្យ​ជា‍។​ ដូច្នេះ​ គាត់​ក៏​និយាយ​រួច​ ហើយ​មើល​ឃើញ​បាន​ផង។​

23 បណ្ដាជន​ទាំង​អស់​បាន​នឹក​អស្ចារ្យ​ ហើយ​និយាយ​ថា៖​ «តើ​លោក​នេះ​ជា​ពូជពង្ស​ស្ដេច​ដាវីឌ​មែន​ឬ?»​

24 ប៉ុន្ដែ​ពេល​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​ស្ដាប់​ឮ​ ក៏​និយាយ​ថា៖​ «អ្នក​នេះ​បណ្ដេញ​ពួក​អារក្ស​បាន​ដូច្នេះ​ គឺ​ដោយសារ​បេលសេប៊ូល​ ជា​មេ​អារក្ស​ទេ​តើ»។​

25 ប៉ុន្ដែ​ពេល​ព្រះយេស៊ូ​ដឹង​ពី​គំនិត​គេ​ ព្រះអង្គ​មាន​បន្ទូល​ទៅ​គេ​ថា៖​ «នគរ​ណា​បែកបាក់​គ្នា​ នោះ​វិនាស​ហើយ​ ហើយ​ក្រុង​ ឬ​គ្រួសារ​ណា​បែកបាក់​គ្នា​ នោះ​មិន​នៅ​ស្ថិតស្ថេរ​ទេ​

26 បើ​អារក្ស​សាតាំង​បណ្ដេញ​អារក្ស​សាតាំង​ នោះ​ពួកវា​បែកបាក់​គ្នា​ហើយ​ តើ​នគរ​របស់​ពួកវា​នៅ​ស្ថិតស្ថេរ​យ៉ាង​ដូច​ម្ដេច​ទៅ?​

27 ហើយ​បើ​ខ្ញុំ​បណ្ដេញ​ពួក​អារក្ស​ដោយសារ​អារក្ស​បេលសេប៊ូល​មែន​ តើ​កូន​ចៅ​របស់​អ្នក​រាល់គ្នា​បណ្ដេញ​ពួកវា​ដោយសារ​អ្នកណា?​ ដូច្នេះ​ ពួកគេ​ត្រលប់​ជា​ចៅ​ក្រម​របស់​អ្នក​រាល់គ្នា។​