ម៉ាថាយ 13:1-6 KCB

1 នៅ​ថ្ងៃ​នោះ​ ព្រះយេស៊ូ​បាន​យាង​ចេញ​ពី​ផ្ទះ​ ទៅ​អង្គុយ​នៅ​ក្បែរ​មាត់​បឹង។​

2 មាន​បណ្ដាជន​ច្រើន​កុះករ​បាន​ប្រមូល​គ្នា​មក​ចោម​រោម​ព្រះអង្គ​ ដូច្នេះ​ព្រះអង្គ​ក៏​យាង​ចុះ​ទៅ​អង្គុយ​នៅ​លើ​ទូក​ ឯ​បណ្ដាជន​ទាំង​អស់​បាន​ឈរ​នៅ​តាម​មាត់​បឹង។​

3 ព្រះអង្គ​មាន​បន្ទូល​ប្រាប់​ពួកគេ​អំពី​សេចក្ដី​ជា​ច្រើន​ជា​រឿង​ប្រៀប​ប្រដូច​ថា៖​ «មើល៍​ មាន​កសិករ​ម្នាក់​ចេញ​ទៅ​ព្រោះ​គ្រាប់​ពូជ​

4 ពេល​គាត់​ព្រោះ​ គ្រាប់​ពូជ​ខ្លះ​បាន​ធ្លាក់​ទៅ​លើ​ផ្លូវ​ ហើយ​សត្វ​ស្លាប​បាន​មក​ចឹក​ស៊ី​អស់​

5 ឯ​គ្រាប់​ពូជ​ខ្លះ​ទៀត​បាន​ធ្លាក់​ទៅ​លើ​កន្លែង​មាន​ថ្ម​ ពុំ​សូវ​មាន​ដី​ គ្រាប់​ពូជ​នោះ​ដុះ​ឡើង​យ៉ាង​ឆាប់​ ពីព្រោះ​ដី​មិន​ជ្រៅ​

6 ប៉ុន្ដែ​ពេល​ថ្ងៃ​រះ​ឡើង​ ពន្លក​ក៏​ក្រៀម​ស្វិត​ដោយ​ព្រោះ​គ្មាន​ឫស។​