16 ភ្នែករបស់អ្នករាល់គ្នាមានពរណាស់ ដ្បិតបានមើលឃើញ ហើយត្រចៀកក៏ដូច្នេះដែរ ដ្បិតបានស្ដាប់ឮ។
17 ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ពួកអ្នកនាំព្រះបន្ទូល និងពួកមនុស្សសុចរិតជាច្រើនចង់ឃើញអ្វីដែលអ្នករាល់គ្នាឃើញ ប៉ុន្ដែមិនបានឃើញទេ ក៏ចង់ឮអ្វីដែលអ្នករាល់គ្នាឮដែរ ប៉ុន្ដែមិនបានឮឡើយ។
18 ដូច្នេះ ចូរអ្នករាល់គ្នាស្ដាប់រឿងប្រៀបប្រដូចអំពីកសិករព្រោះគ្រាប់ពូជចុះ។
19 អស់អ្នកដែលឮព្រះបន្ទូលអំពីនគរព្រះជាម្ចាស់ ប៉ុន្ដែមិនយល់ អារក្សក៏មកឆក់យកសេចក្ដីដែលបានព្រោះក្នុងចិត្ដអ្នកនោះទៅ នេះជាអ្នកដែលទទួលគ្រាប់ពូជនៅតាមផ្លូវ
20 អ្នកដែលទទួលគ្រាប់ពូជនៅកន្លែងមានថ្ម គឺជាអ្នកដែលឮព្រះបន្ទូល ហើយទទួលយកភ្លាមទាំងអំណរ
21 ប៉ុន្ដែគេមិនបានចាក់ឫសទេ គឺធន់បានតែមួយរយៈពេលខ្លីប៉ុណ្ណោះ។ កាលណាមានទុក្ខលំបាក ឬការបៀតបៀនកើតឡើងដោយព្រោះព្រះបន្ទូល គេក៏រវាតចិត្ដភ្លាម
22 ឯអ្នកដែលទទួលគ្រាប់ពូជនៅលើដីមានបន្លា គឺជាអ្នកដែលឮព្រះបន្ទូល ប៉ុន្ដែសេចក្ដីខ្វល់ខ្វាយនៅក្នុងជីវិត និងការបោកបញ្ឆោតនៃទ្រព្យសម្បត្ដិបានរួបរឹតព្រះបន្ទូលមិនឲ្យបង្កើតផលផ្លែ