ម៉ាថាយ 13:24-30 KCB

24 ព្រះអង្គ​លើក​យក​រឿង​ប្រៀប​ប្រដូច​មួយ​ទៀត​ដោយ​មាន​បន្ទូល​ទៅ​គេ​ថា៖​ «នគរ​ស្ថានសួគ៌​ប្រៀប​ដូច​ជា​បុរស​ម្នាក់​ ដែល​ព្រោះ​ពូជ​ល្អ​ទៅ​ក្នុង​ស្រែ​គាត់​

25 ក្រោយមក​ ពេល​មនុស្ស​ដេក​លក់​អស់​ សត្រូវ​គាត់​បាន​មក​ព្រោះ​ស្រងែ​ក្នុង​ចំណោម​ស្រូវ​នោះ​ ហើយ​ក៏​ចេញ​ទៅ​

26 កាល​ស្រូវ​ពន្លក​ ហើយ​ចេញ​ផ្លែ​ នោះ​ស្រងែ​ក៏​លេច​ចេញ​មក​ដែរ​

27 ពួក​បាវបម្រើ​ក៏​ចូល​មក​ប្រាប់​ម្ចាស់​ស្រែ​ថា​ លោកម្ចាស់​ តើ​លោក​មិន​បាន​ព្រោះ​ពូជ​ល្អ​ក្នុង​ស្រែ​របស់​លោក​ទេ​ឬ?​ ចុះ​ស្រងែ​ទាំង​នេះ​មាន​មក​ពី​ណា?​

28 គាត់​ប្រាប់​គេ​ថា​ មនុស្ស​ដែល​ធ្វើ​ការ​នេះ​ គឺ​ជា​សត្រូវ។​ ពួក​បាវបម្រើ​ក៏​សួរ​គាត់​ទៀត​ថា​ ដូច្នេះ​ តើ​លោក​ចង់​ឲ្យ​យើង​ទៅ​ដក​ស្រងែ​ទាំង​នោះ​ដែរ​ឬ​ទេ?​

29 គាត់​និយាយ​ថា​ កុំ​អី!​ ក្រែង​លោ​ពេល​អ្នក​រាល់គ្នា​ដក​ស្រងែ​ ស្រូវ​ក៏​ដោយ​មក​ជាមួយ​ដែរ។​

30 ចូរ​ទុក​ឲ្យ​វា​ដុះ​ឡើង​ជាមួយ​គ្នា​រហូត​ដល់​ខែ​ចម្រូត​ចុះ​ នៅ​ពេល​ច្រូត​ ខ្ញុំ​នឹង​ប្រាប់​អ្នក​ច្រូត​ឲ្យ​ប្រមូល​ស្រងែ​ជា​មុន​ចង​ជា​បាច់​ ដើម្បី​ដុត​ចោល​ ឯ​ស្រូវ​វិញ​ ត្រូវ​ប្រមូល​ដាក់​ក្នុង​ជង្រុក​របស់​ខ្ញុំ»។​