ម៉ាថាយ 13:43-49 KCB

43 ពេលនោះ​ មនុស្ស​សុចរិត​នឹង​ភ្លឺ​ត្រចះ​ត្រចង់​ដូច​ដួង​អាទិត្យ​នៅ​ក្នុង​នគរ​ព្រះវរបិតា​របស់​គេ។​ អ្នក​ដែល​មាន​ត្រចៀក​ ចូរ​ស្ដាប់​ចុះ។​

44 នគរ​ស្ថានសួគ៌​ប្រៀប​ដូច​ជា​កំណប់​ទ្រព្យ​កប់​ទុក​នៅ​ក្នុង​ស្រែ​ដែល​បុរស​ម្នាក់​បាន​រក​ឃើញ​ ហើយ​កប់​ទុក​វិញ​ រួច​គាត់​បាន​ទៅ​លក់​អ្វីៗ​ទាំង​អស់​ដែល​គាត់​មាន​ដោយ​អំណរ​ ហើយ​ទិញ​យក​ស្រែ​នោះ។​

45 ម្យ៉ាង​ទៀត​ នគរ​ស្ថានសួគ៌​ប្រៀប​ដូច​ជា​ឈ្មួញ​ម្នាក់​កំពុង​ស្វែង​រក​គជ់​ដ៏​ល្អ​ប្រណិត​

46 ហើយ​ពេល​រក​ឃើញ​គជ់​មួយ​គ្រាប់​ដ៏​មាន​តម្លៃ​ គាត់​ក៏​ទៅ​លក់​អ្វីៗ​ទាំង​អស់​ដែល​គាត់​មាន​ ហើយ​ទិញ​យក​គជ់​នោះ។​

47 ម្យ៉ាង​ទៀត​ នគរ​ស្ថានសួគ៌​ប្រៀប​ដូច​ជា​សំណាញ់​ដែល​បាន​បង់​ទៅ​ក្នុង​បឹង​ ហើយ​ប្រមូល​បាន​ត្រី​គ្រប់​ប្រភេទ​

48 ពេល​សំណាញ់​ពេញ​ គេ​ក៏​ទាញ​ឡើង​លើ​ច្រាំង​ ហើយ​អង្គុយ​រើស​ត្រី​ល្អៗ​ដាក់​ក្នុង​កញ្ឆេ​ ឯ​ត្រី​អន់ៗ​ គេ​បោះ​ចោល។​

49 នៅ​ចុង​បញ្ចប់​នៃ​ពិភព​លោក​នឹង​កើត​មាន​ដូច្នោះ​ដែរ​ ពួក​ទេវតា​នឹង​ចេញ​មក​ ហើយ​ញែក​មនុស្ស​អាក្រក់​ចេញ​ពី​ក្នុង​ចំណោម​មនុស្ស​សុចរិត​