ម៉ាថាយ 13:48-54 KCB

48 ពេល​សំណាញ់​ពេញ​ គេ​ក៏​ទាញ​ឡើង​លើ​ច្រាំង​ ហើយ​អង្គុយ​រើស​ត្រី​ល្អៗ​ដាក់​ក្នុង​កញ្ឆេ​ ឯ​ត្រី​អន់ៗ​ គេ​បោះ​ចោល។​

49 នៅ​ចុង​បញ្ចប់​នៃ​ពិភព​លោក​នឹង​កើត​មាន​ដូច្នោះ​ដែរ​ ពួក​ទេវតា​នឹង​ចេញ​មក​ ហើយ​ញែក​មនុស្ស​អាក្រក់​ចេញ​ពី​ក្នុង​ចំណោម​មនុស្ស​សុចរិត​

50 រួច​ទេវតា​នឹង​បោះ​មនុស្ស​អាក្រក់​ទាំង​នោះ​ទៅ​ក្នុង​ឡ​ភ្លើង​ ហើយ​នៅ​ទី​នោះ​មាន​ការ​ទ្រហោ​យំ​ និង​ការ​សង្កៀត​ធ្មេញ។​

51 តើ​អ្នក​រាល់គ្នា​យល់​សេចក្ដី​ទាំង​អស់​នេះ​ហើយ​ឬ​នៅ?»​ ពួកគេ​បាន​ទូល​ព្រះអង្គ​ថា៖​ «បាទ​ យល់​ហើយ‍»​

52 ព្រះអង្គ​មាន​បន្ទូល​ទៅ​គេ​ទៀត​ថា៖​ «ដូច្នេះ​ គ្រូវិន័យ​គ្រប់​គ្នា​ដែល​ត្រលប់​ជា​សិស្ស​នៃ​នគរ​ស្ថានសួគ៌​ ប្រៀប​ដូច​ជា​មនុស្ស​ម្នាក់​ជា​ម្ចាស់​ផ្ទះ​ ដែល​បាន​បញ្ចេញ​របស់​ទាំង​ថ្មី​ទាំង​ចាស់​ពី​ឃ្លាំង​ទ្រព្យ​របស់​ខ្លួន‍»‍។​

53 កាល​ព្រះយេស៊ូ​មាន​បន្ទូល​អំពី​រឿង​ប្រៀប​ប្រដូច​ទាំង​នេះចប់​ហើយ​ ព្រះអង្គ​ក៏​យាង​ចេញ​ពី​ទី​នោះ។​

54 កាល​យាង​ដល់​ស្រុក​របស់​ព្រះអង្គ ព្រះអង្គ​ក៏​បាន​បង្រៀន​អ្នក​ស្រុក​ក្នុង​សាលា​ប្រជុំ​របស់​ពួកគេ​ ធ្វើ​ឲ្យ​អ្នក​ស្រុក​នឹក​អស្ចារ្យ​ក្នុង​ចិត្ដ​ទាំង​និយាយ​ថា៖​ «អ្នក​នេះ​មាន​ប្រាជ្ញា​ និង​ការ​អស្ចារ្យ​បែប​នេះ​មក​ពី​ណា?​