ម៉ាថាយ 13:53-58 KCB

53 កាល​ព្រះយេស៊ូ​មាន​បន្ទូល​អំពី​រឿង​ប្រៀប​ប្រដូច​ទាំង​នេះចប់​ហើយ​ ព្រះអង្គ​ក៏​យាង​ចេញ​ពី​ទី​នោះ។​

54 កាល​យាង​ដល់​ស្រុក​របស់​ព្រះអង្គ ព្រះអង្គ​ក៏​បាន​បង្រៀន​អ្នក​ស្រុក​ក្នុង​សាលា​ប្រជុំ​របស់​ពួកគេ​ ធ្វើ​ឲ្យ​អ្នក​ស្រុក​នឹក​អស្ចារ្យ​ក្នុង​ចិត្ដ​ទាំង​និយាយ​ថា៖​ «អ្នក​នេះ​មាន​ប្រាជ្ញា​ និង​ការ​អស្ចារ្យ​បែប​នេះ​មក​ពី​ណា?​

55 តើ​អ្នក​នេះ​មិន​មែន​ជា​កូន​របស់​ជាង​ឈើ​ទេ​ឬ?​ តើ​ម្ដាយ​គាត់​មិន​មែន​ឈ្មោះ​ម៉ារា​ ហើយ​ប្អូនៗ​គាត់​ឈ្មោះ​ យ៉ាកុប​ យ៉ូសេ​ ស៊ីម៉ូន​ និង​យូដាស​ទេ​ឬ?​

56 តើ​ប្អូន​ស្រី​របស់​គាត់​មិន​បាន​នៅ​ជាមួយ​យើង​ទាំង​អស់​គ្នា​ទេឬ?​ ដូច្នេះ​ តើ​អ្នក​នេះ​បាន​សេចក្ដី​ទាំង​អស់​នេះ​មក​ពី​ណា?»​

57 គេ​ក៏​ទាស់ចិត្ដ​នឹង​ព្រះអង្គ​ ប៉ុន្ដែ​ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​គេ​ថា៖​ «អ្នក​នាំ​ព្រះបន្ទូល​បាន​ទទួល​សេចក្ដី​គោរព​នៅ​គ្រប់​ទី​កន្លែង​ លើកលែង​តែ​នៅ​ក្នុង​ស្រុក​កំណើត​ និង​ក្នុង​គ្រួសារ​របស់​គាត់​ប៉ុណ្ណោះ»។​

58 ដោយ​ព្រោះ​តែ​ភាព​គ្មាន​ជំនឿ​របស់​ពួកគេ​ ព្រះអង្គ​មិន​បាន​ធ្វើ​ការ​អស្ចារ្យ​ច្រើន​នៅ​ទី​នោះ​ទេ។​