ម៉ាថាយ 14:3-9 KCB

3 ដ្បិត​ស្ដេច​ហេរ៉ូឌ​បាន​ចាប់​ចង​លោក​យ៉ូហាន​ ហើយ​ឃុំ​គាត់​ក្នុង​គុក​ ដោយសារ​តែ​ព្រះ​នាង​ហេរ៉ូឌាស​ ជា​ប្រពន្ធ​របស់​ភីលីព​ ត្រូវ​ជា​ប្អូន​របស់​ស្ដេច​

4 ព្រោះ​លោក​យ៉ូហាន​បាន​ទូល​ប្រាប់​ស្ដេច​ថា៖​ «វា​មិន​ត្រឹម​ត្រូវ​ទេ​ដែល​ព្រះអង្គ​យក​ព្រះ​នាង​ធ្វើ​ជា​ប្រពន្ធ​នោះ»​

5 ស្ដេច​ចង់​សម្លាប់​គាត់​ណាស់​ ប៉ុន្ដែ​ខ្លាច​បណ្ដាជន​ ព្រោះ​ពួកគេ​បាន​ចាត់​ទុក​គាត់​ជា​អ្នក​នាំ​ព្រះបន្ទូល​

6 ប៉ុន្ដែ​ដល់​ថ្ងៃ​បុណ្យ​ចម្រើន​ព្រះជន្ម​របស់​ស្ដេច​ហេរ៉ូឌ​ កូន​ស្រី​របស់​ព្រះ​នាង​ហេរ៉ូឌាស​ បាន​រាំ​នៅ​កណ្ដាល​ចំណោម​ពួកគេ​ ហើយ​ស្ដេច​ហេរ៉ូឌ​ក៏​ពេញ​ចិត្ដ​នឹង​នាង​

7 ដូច្នេះ​ ស្ដេច​ក៏​សន្យា​នឹង​នាង​ដោយ​ស្បថ​ថា​ នឹង​ប្រទាន​អ្វី​ក៏​ដោយ​ដែល​នាង​សុំ​

8 ដោយសារ​ម្ដាយ​នាង​បញ្ចេះ​ នាង​ក៏​ទូល​សុំ​ថា៖​ «សូម​ប្រទាន​ក្បាល​យ៉ូហាន​ អ្នក​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ ដាក់​លើ​ថាស​ឲ្យ​ខ្ញុំ​ម្ចាស់​នៅ​ទី​នេះ»​

9 ស្ដេច​ព្រួយ​ចិត្ដ​ណាស់​ ប៉ុន្ដែ​ដោយសារ​តែ​ពាក្យ​សម្បថ​ និង​ពួក​ភ្ញៀវ ស្ដេច​ក៏​បញ្ជា​ឲ្យ​ធ្វើ​តាម​សំណូម​នាង។​