ម៉ាថាយ 14:7-13 KCB

7 ដូច្នេះ​ ស្ដេច​ក៏​សន្យា​នឹង​នាង​ដោយ​ស្បថ​ថា​ នឹង​ប្រទាន​អ្វី​ក៏​ដោយ​ដែល​នាង​សុំ​

8 ដោយសារ​ម្ដាយ​នាង​បញ្ចេះ​ នាង​ក៏​ទូល​សុំ​ថា៖​ «សូម​ប្រទាន​ក្បាល​យ៉ូហាន​ អ្នក​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ ដាក់​លើ​ថាស​ឲ្យ​ខ្ញុំ​ម្ចាស់​នៅ​ទី​នេះ»​

9 ស្ដេច​ព្រួយ​ចិត្ដ​ណាស់​ ប៉ុន្ដែ​ដោយសារ​តែ​ពាក្យ​សម្បថ​ និង​ពួក​ភ្ញៀវ ស្ដេច​ក៏​បញ្ជា​ឲ្យ​ធ្វើ​តាម​សំណូម​នាង។​

10 ស្ដេច​ក៏​ចាត់​គេ​ឲ្យ​ទៅ​កាត់​ក​លោក​យ៉ូហាន​នៅ​ក្នុង​គុក​

11 រួច​គេ​យក​ក្បាល​របស់​គាត់​ដាក់​លើ​ថាស​ឲ្យ​ទៅ​នាង​ ហើយ​នាង​ក៏​យក​ទៅ​ឲ្យ​ម្ដាយ​របស់​នាង។​

12 ពួក​សិស្ស​របស់​គាត់​បាន​ចូល​មក​យក​សព​គាត់​ទៅ​បញ្ចុះ​ ហើយ​ក៏​មក​រៀបរាប់​ប្រាប់​ព្រះយេស៊ូ។​

13 ពេល​ព្រះយេស៊ូ​ឮ​ពី​ការ​នេះ​ ព្រះអង្គ​ក៏​យាង​តាម​ទូក​ចេញ​ពី​ទីនោះ​ ទៅ​កន្លែង​ដាច់​ដោយ​ឡែក​តែ​ម្នាក់​ឯង​ តែ​ពេល​បណ្ដាជន​បាន​ដឹង​ក៏​ចេញ​ពី​ក្រុង​នានា​ ដើរ​ទៅ​តាម​ព្រះអង្គ។​