ម៉ាថាយ 15:1-6 KCB

1 ពេល​នោះ​ ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​ និង​ពួក​គ្រូវិន័យ​មក​ពី​ក្រុង​យេរូសាឡិម​ បាន​ចូល​មក​ជិត​ព្រះយេស៊ូ​ ទូល​ថា៖​

2 «ហេតុអ្វី​បាន​ជា​ពួក​សិស្ស​របស់​លោក​បំពាន​ទំនៀម​ទម្លាប់​ចាស់​បុរាណ​ដូច្នេះ?​ ដ្បិត​នៅ​ពេល​បរិភោគ​អាហារ​ ពួកគេ​មិន​លាង​ដៃ​ទេ»​

3 ប៉ុន្ដែ​ព្រះអង្គ​មាន​បន្ទូល​ឆ្លើយ​ទៅ​ពួកគេ​ថា៖​ «តើ​ហេតុអ្វី​បាន​ជា​អ្នក​រាល់គ្នា​បំពាន​បញ្ញត្ដិ​របស់​ព្រះជាម្ចាស់​ ដោយសារ​តែទំនៀម​ទម្លាប់​របស់​អ្នក​រាល់គ្នា?​

4 ដ្បិត​ព្រះជាម្ចាស់​មាន​បន្ទូល​ថា​ ចូរ​គោរព​ឪពុក​ម្ដាយ​ ហើយ​អ្នក​ដែល​ជេរប្រមាថ​ឪពុក​ ឬ​ម្ដាយ​ អ្នក​នោះ​ត្រូវ​ស្លាប់‍។​

5 ប៉ុន្ដែ​អ្នក​រាល់គ្នា​និយាយ​ថា​ អ្នកណា​ក៏​ដោយ​ដែល​និយាយ​នឹង​ឪពុក​ ឬ​ម្ដាយ​ថា​ អ្វីៗ​ដែល​ខ្ញុំ​ត្រូវ​ជូន​លោក​ឪពុក‍​ ឬ​អ្នក​ម្ដាយ​នោះ​ ជា​តង្វាយ​ថ្វាយ​ព្រះជាម្ចាស់​

6 អ្នក​នោះ​មិន​បាច់​គោរព​ឪពុក​ឡើយ​ ដូច្នេះ​អ្នក​រាល់គ្នា​បំបាត់​តម្លៃ​នៃ​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ ដោយ​សារតែ​ទំនៀម​ទម្លាប់​របស់​អ្នក​រាល់គ្នា​