ម៉ាថាយ 15:27-33 KCB

27 ប៉ុន្ដែ​នាង​ទូល​ថា៖​ «ចាស​ លោកម្ចាស់​ សូម្បី​តែ​ឆ្កែ​ក៏​ស៊ី​កម្ទេច​អាហារ​ដែល​ជ្រុះ​ពី​តុ​ម្ចាស់​វា​ដែរ»​

28 ព្រះយេស៊ូ​មាន​បន្ទូល​ឆ្លើយ​នឹង​នាង​ថា៖​ «ឱ​នាង​អើយ!​ អ្នក​មាន​ជំនឿ​ខ្លាំង​មែន​ ចូរ​ឲ្យ​បាន​សម្រេច​ដូច​អ្នក​ប្រាថ្នា​ចុះ»​ កូន​ស្រី​របស់​នាង​ក៏​បាន​ជា​សះស្បើយ​ពី​ពេល​នោះ​មក‍។​

29 ព្រះយេស៊ូ​បាន​យាង​ចេញ​ពី​ទី​នោះ​ ហើយ​ធ្វើ​ដំណើរ​តាម​មាត់​បឹង​កាលីឡេ​ បន្ទាប់​មក​ ព្រះអង្គ​ក៏​យាង​ឡើង​លើ​ភ្នំ​ ហើយ​អង្គុយ​នៅ​ទី​នោះ។​

30 បណ្ដាជន​ច្រើន​កុះករ​បាន​ចូល​មក​ជិត​ព្រះអង្គ​ មាន​ទាំង​មនុស្ស​ខ្វិន​ ខ្វាក់​ ពិការ​ គ​ និង​អ្នក​ជំងឺ​ផ្សេង​ទៀត​ជា​ច្រើន​មក​ជាមួយ​នឹង​ពួកគេ​ដែរ។​ ពួកគេ​បាន​ផ្ដេក​អ្នក​ទាំង​នោះ​នៅ​ទៀប​បាទា​ព្រះអង្គ​ ហើយ​ព្រះអង្គ​ក៏​ប្រោស​អ្នក​ជំងឺ​ទាំង​នោះ​ឲ្យ​ជា​សះស្បើយ។​

31 កាល​ឃើញ​មនុស្ស​គ​និយាយ​ មនុស្ស​ពិការ​ជា​សះស្បើយ​ មនុស្ស​ខ្វិន​ដើរ​ មនុស្ស​ខ្វាក់​មើល​ឃើញ​ដូច្នេះ​ បណ្ដាជន​ក៏​នឹក​អស្ចារ្យ​ ហើយ​សរសើរ​តម្កើង​ដល់​ព្រះ​របស់​អ៊ីស្រាអែល។​

32 ព្រះយេស៊ូ​បាន​ហៅ​ពួក​សិស្ស​របស់​ព្រះអង្គ​មក​ ហើយ​មាន​បន្ទូល​ថា៖​ «ខ្ញុំ​អាណិត​បណ្ដាជន​ទាំង​អស់​នេះ​ណាស់​ ព្រោះ​ពួកគេ​បាន​នៅ​ជាមួយ​ខ្ញុំ​បី​ថ្ងៃ​ហើយ​ ប៉ុន្ដែ​ពួកគេ​គ្មាន​អ្វី​សម្រាប់​បរិភោគ​ទាល់​តែ​សោះ​ ខ្ញុំ​មិន​ចង់​បញ្ចូន​ពួកគេ​ទៅ​វិញ​ទាំង​ឃ្លាន​ទេ​ ក្រែងលោ​ពួកគេ​អស់​កម្លាំង​តាម​ផ្លូវ»​

33 នោះ​ពួក​សិស្ស​ទូល​ព្រះអង្គ​ថា៖​ «នៅ​ទីរហោឋាន​ដូច្នេះ​ តើ​យើង​រក​នំប៉័ង​មក​ពី​ណា​ឲ្យ​បាន​ច្រើន​ ដើម្បី​ចម្អែត​បណ្ដាជន​ដ៏​សន្ធឹក​បែប​នេះ?»​