ម៉ាថាយ 15:33-39 KCB

33 នោះ​ពួក​សិស្ស​ទូល​ព្រះអង្គ​ថា៖​ «នៅ​ទីរហោឋាន​ដូច្នេះ​ តើ​យើង​រក​នំប៉័ង​មក​ពី​ណា​ឲ្យ​បាន​ច្រើន​ ដើម្បី​ចម្អែត​បណ្ដាជន​ដ៏​សន្ធឹក​បែប​នេះ?»​

34 ព្រះយេស៊ូ​សួរ​ពួក​សិស្ស​ថា៖​ «តើ​អ្នក​រាល់គ្នា​មាន​នំប៉័ង​ប៉ុន្មាន​ដុំ?»​ ពួក​សិស្ស​ទូល​ថា៖​ «មាន​ប្រាំ​ពីរ​ដុំ​ និង​ត្រី​ខ្លះ​ដែរ»​

35 កាល​បង្គាប់​បណ្ដាជន​ឲ្យ​អង្គុយ​លើ​ដី​ហើយ​

36 ព្រះអង្គ​យក​នំប៉័ង​ប្រាំពីរ​ដុំ​ និង​ត្រី​ទាំង​នោះ​មក​ អរព្រះគុណ​ រួច​កាច់​ឲ្យ​ទៅ​ពួក​សិស្ស​ ហើយ​ពួក​សិស្ស​ក៏​ចែក​ឲ្យ​បណ្ដាជន។​

37 គ្រប់​គ្នា​បាន​បរិភោគ​ឆ្អែត​ស្កប់ស្កល់​ រួច​គេ​ប្រមូល​ចំណិត​នំប៉័ង​នៅ​សល់​ បាន​ប្រាំ​ពីរ​កន្ដ្រក​ពេញ។​

38 អ្នក​ដែល​បាន​បរិភោគ​មាន​បុរស​បួន​ពាន់​នាក់​ មិន​រាប់​ស្ដ្រី​ និង​កូនក្មេង​ទេ។​

39 ពេល​រំសាយ​បណ្ដាជន​រួច​ហើយ​ ព្រះអង្គ​ក៏​ចុះ​ទូក​ឆ្ពោះ​ទៅ​តំបន់​ក្រុង​ម៉ាកាដាន់‍។​