ម៉ាថាយ 15:7-13 KCB

7 មនុស្ស​មាន​ពុត​អើយ!​ លោក​អេសាយ​បាន​ថ្លែង​ព្រះបន្ទូល​អំពី​អ្នក​រាល់គ្នា​នោះ​ត្រឹមត្រូវ​ណាស់​ ដែល​ថា​

8 ប្រជាជន​នេះ​គោរព​យើង​តែ​បបូរ​មាត់​ទេ​ ប៉ុន្ដែ​ចិត្ដ​របស់​ពួកគេ​នៅ​ឆ្ងាយ​ពី​យើង​ណាស់។​

9 ពួកគេ​ថ្វាយបង្គំ​យើង​ជា​ឥត​ប្រយោជន៍​ ទាំង​បង្រៀន​សេចក្ដី​ដែល​ជា​ច្បាប់​របស់​មនុស្ស​ទៀត​ផង»។​

10 ព្រះអង្គ​ក៏​ហៅ​បណ្ដាជន​ ហើយ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ចូរ​ស្ដាប់​ ហើយ​យល់​ចុះ​

11 អ្វី​ដែល​ចូល​តាម​មាត់​ មិន​ធ្វើ​ឲ្យ​មនុស្ស​ទៅ​ជា​មិន​បរិសុទ្ធ​ទេ​ ផ្ទុយ​ទៅ​វិញ​អ្វី​ដែល​ចេញ​ពី​មាត់​ទេ​តើ​ ដែល​ធ្វើ​ឲ្យ​មនុស្ស​ទៅ​ជាមិន​បរិសុទ្ធ»។​

12 ពួក​សិស្ស​ចូល​មក​ជិត​ព្រះអង្គ​ ទូល​ថា៖​ «តើ​លោកគ្រូ​ជ្រាប​ដែរ​ឬ​ទេ​ថា​ ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​ទាស់ចិត្ដ​ណាស់​ ពេល​ឮ​ពាក្យ​នេះ?»​

13 តែ​ព្រះអង្គ​មាន​បន្ទូល​ឆ្លើយ​ថា៖​ «រុក្ខជាតិ​ទាំងឡាយ​ណា​ដែល​ព្រះវរបិតា​របស់​ខ្ញុំ​គង់​នៅ​ស្ថានសួគ៌​មិន​បាន​ដាំ​ នោះ​នឹង​ត្រូវ​ដក​ចោល​