14 កាលបានមកដល់បណ្ដាជនហើយ នោះបុរសម្នាក់បានមកលុតជង្គង់នៅពីមុខព្រះអង្គ
15 ទូលថា៖ «លោកម្ចាស់អើយ! សូមមេត្ដាដល់កូនប្រុសខ្ញុំផង ព្រោះវាឆ្កួតជ្រូករងទុក្ខខ្លាំងណាស់ ហើយវាចេះតែដួលទៅក្នុងភ្លើង និងក្នុងទឹកជាញឹកញាប់
16 ខ្ញុំបាននាំវាមករកពួកសិស្សរបស់លោកដែរ តែពួកគេមិនអាចប្រោសវាឲ្យជាបានទេ»។
17 ព្រះយេស៊ូមានបន្ទូលឆ្លើយថា៖ «ឱជំនាន់មនុស្សគ្មានជំនឿ និងមានចិត្ដវៀចអើយ! តើឲ្យខ្ញុំនៅជាមួយអ្នករាល់គ្នាដល់ពេលណា? តើឲ្យខ្ញុំទ្រាំនឹងអ្នករាល់គ្នាដល់ពេលណា? ចូរនាំក្មេងនោះមកឯខ្ញុំនៅទីនេះ»។
18 ព្រះយេស៊ូបានបន្ទោសអារក្ស ហើយវាក៏ចេញពីក្មេងនោះ ក្មេងនោះក៏បានជាសះស្បើយចាប់តាំងពីពេលនោះមក។
19 បន្ទាប់មក ពួកសិស្សបានចូលមកជិតព្រះយេស៊ូដោយឡែកទូលសួរថា៖ «ហេតុអ្វីបានជាយើងមិនអាចបណ្ដេញអារក្សនោះបានដូច្នេះ?»
20 ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «មកពីអ្នករាល់គ្នាមានជំនឿតិច ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា បើអ្នករាល់គ្នាមានជំនឿប៉ុនគ្រាប់មូតាមួយគ្រាប់ ហើយនិយាយទៅកាន់ភ្នំនេះថា ចូររើចេញពីទីនោះ វានឹងត្រូវរើចេញ ហើយគ្មានអ្វីដែលអ្នករាល់គ្នាធ្វើមិនកើតឡើយ