ម៉ាថាយ 17:15-21 KCB

15 ទូល​ថា៖​ «លោកម្ចាស់​អើយ!​ សូម​មេត្ដា​ដល់​កូន​ប្រុស​ខ្ញុំ​ផង​ ព្រោះ​វា​ឆ្កួត​ជ្រូក​រង​ទុក្ខ​ខ្លាំង​ណាស់​ ហើយ​វា​ចេះ​តែ​ដួល​ទៅ​ក្នុង​ភ្លើង​ និង​ក្នុង​ទឹក​ជា​ញឹក​ញាប់​

16 ខ្ញុំ​បាន​នាំ​វា​មក​រក​ពួក​សិស្ស​របស់​លោក​ដែរ​ តែ​ពួកគេ​មិន​អាច​ប្រោស​វា​ឲ្យ​ជា​បាន​ទេ»។​

17 ព្រះយេស៊ូ​មាន​បន្ទូល​ឆ្លើយ​ថា៖​ «ឱ​ជំនាន់​មនុស្ស​គ្មាន​ជំនឿ​ និង​មាន​ចិត្ដ​វៀច​អើយ!​ តើ​ឲ្យ​ខ្ញុំ​នៅ​ជាមួយ​អ្នក​រាល់គ្នា​ដល់​ពេល​ណា?​ តើ​ឲ្យ​ខ្ញុំ​ទ្រាំ​នឹង​អ្នក​រាល់គ្នា​ដល់​ពេល​ណា?​ ចូរ​នាំ​ក្មេង​នោះ​មក​ឯ​ខ្ញុំ​នៅ​ទី​នេះ‍»‍។​

18 ព្រះយេស៊ូ​បាន​បន្ទោស​អារក្ស​ ហើយ​វា​ក៏​ចេញ​ពី​ក្មេង​នោះ​ ក្មេង​នោះ​ក៏​បាន​ជាសះស្បើយ​ចាប់​តាំង​ពី​ពេល​នោះ​មក‍។​

19 បន្ទាប់​មក​ ពួក​សិស្ស​បាន​ចូល​មក​ជិត​ព្រះយេស៊ូ​ដោយ​ឡែក​ទូល​សួរ​ថា៖​ «ហេតុអ្វី​បាន​ជា​យើង​មិន​អាច​បណ្ដេញ​អារក្ស​នោះ​បាន​ដូច្នេះ?»​

20 ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «មក​ពី​អ្នក​រាល់គ្នា​មាន​ជំនឿ​តិច​ ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ប្រាកដ​ថា​ បើ​អ្នក​រាល់គ្នា​មាន​ជំនឿ​ប៉ុន​គ្រាប់​មូតា​មួយ​គ្រាប់​ ហើយ​និយាយ​ទៅ​កាន់​ភ្នំ​នេះ​ថា​ ចូរ​រើ​ចេញ​ពី​ទី​នោះ​ វា​នឹង​ត្រូវ​រើ​ចេញ​ ហើយ​គ្មាន​អ្វី​ដែល​អ្នក​រាល់គ្នា​ធ្វើ​មិន​កើត​ឡើយ​

21 ប៉ុន្ដែ​អារក្ស​ប្រភេទ​នេះ​មិន​ងាយ​បណ្ដេញ​ចេញ​ទេ​ លើកលែង​តែ​អធិស្ឋាន​ និង​តម​អាហារ»។​