ម៉ាថាយ 17:8-14 KCB

8 កាល​ពួកគេ​ងើយ​ភ្នែក​ឡើង​ នោះ​មិន​ឃើញ​អ្នកណា​សោះ​ ក្រៅ​ពី​ព្រះយេស៊ូ​ប៉ុណ្ណោះ។​

9 ពេល​ពួកគេ​កំពុង​ចុះ​ពី​ភ្នំ​មក​វិញ​ ព្រះយេស៊ូ​មាន​បន្ទូល​បង្គាប់​ពួកគេ​ថា៖​ «កុំ​ប្រាប់​អ្នកណា​អំពី​ហេតុ​ការណ៍​ ដែល​អ្នក​រាល់គ្នា​បាន​ឃើញ​នេះ​ឲ្យ​សោះ​ រហូត​ដល់​កូន​មនុស្ស​រស់​ពី​ស្លាប់​ឡើង​វិញ»។​

10 ពួក​សិស្ស​ទូល​សួរ​ព្រះអង្គ​ថា៖​ «ចុះ​ហេតុអ្វី​បាន​ជា​ពួក​គ្រូវិន័យ​និយាយ​ថា​ លោក​អេលីយ៉ា​ចាំបាច់​ត្រូវ​មក​មុន​ដូច្នេះ?»​

11 ព្រះអង្គ​មាន​បន្ទូល​ឆ្លើយ​ថា៖​ «លោក​អេលីយ៉ា​មក​មែន​ ដើម្បី​ស្ដារ​អ្វីៗ​ទាំង​អស់​ឡើង​វិញ​

12 តែ​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ លោក​អេលីយ៉ា​បាន​មក​រួច​ហើយ​ ប៉ុន្ដែ​ពួកគេ​មិន​បាន​ទទួល​ស្គាល់​លោក​ទេ​ បែរ​ជា​ប្រព្រឹត្ត​ចំពោះ​លោក​តាម​អំពើ​ចិត្ត​គ្រប់​បែប​យ៉ាង​ ហើយ​កូនមនុស្ស​នឹង​ត្រូវ​ពួកគេ​ធ្វើ​ទុក្ខ​យ៉ាង​ដូច្នោះ​ដែរ»។​

13 ពួក​សិស្ស​យល់​ថា​ ព្រះអង្គ​កំពុង​មាន​បន្ទូល​ប្រាប់​ពួកគេ​អំពី​លោក​យ៉ូហាន​ អ្នក​ធ្វើ​ពិធី​ជ្រមុជ​ទឹក។​

14 កាល​បាន​មក​ដល់​បណ្ដាជន​ហើយ​ នោះ​បុរស​ម្នាក់​បាន​មក​លុត​ជង្គង់​នៅ​ពី​មុខ​ព្រះអង្គ​