13 ហើយព្រះអង្គមានបន្ទូលទៅគេថា៖ «មានសេចក្ដីចែងទុកថា ដំណាក់របស់យើងត្រូវហៅថាដំណាក់នៃការអធិស្ឋាន ប៉ុន្ដែអ្នករាល់គ្នាធ្វើឲ្យតំណាក់នេះត្រលប់ជាសំបុកចោរទៅវិញ»។
14 ពួកមនុស្សខ្វាក់ និងមនុស្សខ្វិនបានចូលមកជិតព្រះអង្គនៅក្នុងព្រះវិហារ ហើយព្រះអង្គក៏ប្រោសពួកគេឲ្យបានជា
15 ប៉ុន្ដែកាលពួកសម្ដេចសង្ឃ និងគ្រូវិន័យបានឃើញការអស្ចារ្យដែលព្រះអង្គបានធ្វើ ទាំងក្មេងៗនាំគ្នាស្រែកនៅក្នុងព្រះវិហារថា ហូសាណាដល់ពូជពង្សដាវីឌ ផងនោះ ពួកគេក៏ទាស់ចិត្ដជាខ្លាំង
16 ហើយពួកគេទូលព្រះអង្គថា៖ «តើអ្នកឮអ្វីដែលក្មេងៗទាំងនេះកំពុងនិយាយដែរទេ?» ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «បាទ ខ្ញុំឮហើយ តើពួកលោកមិនដែលអានទេឬថា ព្រះអង្គបានធ្វើឲ្យពាក្យសរសើរចេញពីមាត់ក្មេងៗ និងទារកដែលនៅបៅ?»
17 ព្រះអង្គបានចាកចេញពីពួកគេ ហើយយាងចេញពីក្រុងនោះឆ្ពោះទៅក្រុងបេថានី និងបានស្នាក់នៅទីនោះនៅយប់នោះ។
18 លុះព្រលឹមឡើងពេលកំពុងយាងត្រលប់ទៅក្រុងវិញ ព្រះអង្គឃ្លាន
19 កាលបានឃើញដើមល្វាមួយដើមនៅតាមផ្លូវ ព្រះអង្គក៏យាងទៅជិតដើមល្វានោះ ប៉ុន្ដែមិនឃើញមានផ្លែសោះនៅលើដើម មានតែស្លឹកប៉ុណ្ណោះ ព្រះអង្គមានបន្ទូលទៅដើមល្វានោះថា៖ «ដរាបតទៅ កុំឲ្យឯងមានផ្លែទៀតឡើយ» ស្រាប់តែដើមល្វានោះក្រៀមស្វិតមួយរំពេច។