ម៉ាថាយ 22:19-25 KCB

19 ចូរ​បង្ហាញ​កាក់​សម្រាប់​បង់​ពន្ធ​ឲ្យ​ខ្ញុំ​មើល៍»​ នោះ​គេ​ក៏​យក​កាក់​មួយ​ឌេណារី​មក​ឲ្យ​ព្រះអង្គ​

20 រួច​ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «តើ​រូប​ និង​ចំណារ​លើ​កាក់​នេះ​ជា​របស់​នរណា?»​

21 ពួកគេ​ទូល​ព្រះអង្គ​ថា៖​ «ជា​របស់​ព្រះចៅ​អធិរាជ»​ នោះ​ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ដូច្នេះ​ ចូរ​ឲ្យ​អ្វីៗ​ដែល​ជា​របស់​ព្រះចៅ​អធិរាជ​ដល់​ព្រះចៅ​អធិរាជ​ រួច​ថ្វាយ​អ្វីៗ​ដែល​ជា​របស់​ព្រះជាម្ចាស់​ដល់​ព្រះជាម្ចាស់​ចុះ‍»​

22 កាល​ឮ​ដូច្នេះ​ ពួកគេ​ក៏​នឹក​អស្ចារ្យ​ ហើយ​ក៏​ចាក​ចេញ​ពី​ព្រះអង្គ​ទៅ។​

23 នៅ​ថ្ងៃ​នោះ​ ពួក​អ្នក​ខាង​គណៈ​សាឌូស៊ី​ដែល​និយាយ​ថា​ គ្មាន​ការ​រស់​ឡើង​វិញ​ បាន​ចូល​មក​ជិត​ព្រះអង្គ​សួរ​

24 ថា៖​ ‍«លោកគ្រូ​ លោក​ម៉ូសេ​និយាយ​ថា​ ប្រសិន​បើ​អ្នកណា​ម្នាក់​ស្លាប់​ទៅ​ដោយ​គ្មាន​កូន​សោះ​ នោះ​ប្អូន​ប្រុស​របស់​គាត់​ត្រូវ​យក​ប្រពន្ធ​របស់​គាត់​ ដើម្បី​បង្កើត​កូន​ឲ្យ​គាត់​

25 ឥឡូវ​នេះ​ ក្នុង​ចំណោម​យើង​ខ្ញុំ​មាន​បងប្អូន​ប្រុស​ប្រាំ​ពីរ​នាក់​ បង​ប្រុស​ច្បង​បាន​យក​ប្រពន្ធ​ រួច​ក៏​ស្លាប់​ទៅ​ ហើយ​បន្សល់​ប្រពន្ធ​ទុក​ឲ្យ​ប្អូន​ប្រុស​របស់​គាត់​ ដោយ​គ្មាន​កូន​សោះ​