ម៉ាថាយ 22:26-32 KCB

26 ប្អូន​ប្រុស​ទី​ពីរ​ ប្អូន​ប្រុស​ទី​បី​ រហូត​ដល់​ប្អូន​ប្រុស​ទី​ប្រាំ​ពីរ​ក៏​ដូច​គ្នា​ដែរ‍។​

27 នៅ​ទី​បំផុត​ស្ដ្រី​នោះ​ក៏​ស្លាប់​ទៅ‍។​

28 ដូច្នេះ​ នៅ​ពេល​រស់​ឡើង​វិញ​ តើ​នាង​ជា​ប្រពន្ធ​របស់​អ្នកណា​ក្នុង​ចំណោម​បងប្អូន​ប្រុស​ទាំង​ប្រាំ​ពីរ​នាក់​នេះ?​ ដ្បិត​ពួកគេ​ទាំង​អស់​គ្នា​បាន​យក​នាង​ធ្វើ​ជា​ប្រពន្ធ»​

29 ព្រះយេស៊ូ​មាន​បន្ទូល​ឆ្លើយ​ទៅ​ពួកគេ​ថា៖​ «ពួក​លោក​យល់​ច្រឡំ​ហើយ​ ព្រោះ​ពួក​លោក​មិន​យល់​បទគម្ពីរ​ និង​អំណាច​របស់​ព្រះជាម្ចាស់​

30 ដ្បិត​នៅ​ពេល​រស់​ឡើង​វិញ​ គេ​មិន​រៀបការ​ជា​ប្ដី​ប្រពន្ធ​ទៀត​ឡើយ​ ប៉ុន្ដែ​ពួកគេ​ដូច​ជា​ពួក​ទេវតា​នៅ​ស្ថានសួគ៌​វិញ​

31 ទាក់ទង​នឹង​ការ​ដែល​មនុស្ស​ស្លាប់​រស់​ឡើង​វិញ​ តើ​ពួក​លោក​មិន​បាន​អាន​ទេ​ឬ​ អំពី​សេចក្តី​ដែល​ព្រះជាម្ចាស់​បាន​មាន​បន្ទូល​មក​ពួក​លោក​ថា​

32 យើង​ជា​ព្រះ​របស់​អ័បា្រហាំ​ ជា​ព្រះ​របស់​អ៊ីសាក​ និង​ជា​ព្រះ​របស់​យ៉ាកុប​ ដូច្នេះ​ ព្រះជាម្ចាស់​មិន​មែន​ជា​ព្រះ​របស់​មនុស្ស​ស្លាប់​ទេ​ តែ​ជា​ព្រះ​របស់​មនុស្ស​រស់»។​