ម៉ាថាយ 22:32-38 KCB

32 យើង​ជា​ព្រះ​របស់​អ័បា្រហាំ​ ជា​ព្រះ​របស់​អ៊ីសាក​ និង​ជា​ព្រះ​របស់​យ៉ាកុប​ ដូច្នេះ​ ព្រះជាម្ចាស់​មិន​មែន​ជា​ព្រះ​របស់​មនុស្ស​ស្លាប់​ទេ​ តែ​ជា​ព្រះ​របស់​មនុស្ស​រស់»។​

33 កាល​បណ្តាជន​ស្តាប់​ឮ​ដូច្នេះ​ ក៏​នឹក​អស្ចារ្យ​ពី​សេចក្ដី​បង្រៀន​របស់​ព្រះអង្គ។​

34 ពេល​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​ឮ​ថា​ ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ពួក​អ្នក​ខាង​គណៈ​សាឌូស៊ី​ស្ងាត់​មាត់​ នោះ​ក៏​មក​ជួបជុំ​គ្នា​

35 ហើយ​មាន​ម្នាក់​នៅ​ក្នុង​ចំណោម​ពួកគេ​ជា​អ្នក​ជំនាញ​ច្បាប់​ បាន​សួរ​ល្បង​ព្រះអង្គ​ថា៖​

36 «លោកគ្រូ​ តើ​នៅ​ក្នុង​គម្ពីរ​វិន័យ​ បញ្ញត្ដិ​មួយ​ណា​សំខាន់​ជាង​គេ?»​

37 ព្រះអង្គ​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «អ្នក​ត្រូវ​ស្រឡាញ់​ព្រះអម្ចាស់​ជា​ព្រះ​របស់​អ្នក​ឲ្យ​អស់​ពី​ចិត្ដ​ អស់​ពី​ព្រលឹង​ និង​អស់​ពី​គំនិត​របស់​អ្នក​

38 នេះ​ហើយ​ជា​បញ្ញត្ដិ​ទី​មួយ​ និង​សំខាន់​ជាង​គេ​