ម៉ាថាយ 22:36-42 KCB

36 «លោកគ្រូ​ តើ​នៅ​ក្នុង​គម្ពីរ​វិន័យ​ បញ្ញត្ដិ​មួយ​ណា​សំខាន់​ជាង​គេ?»​

37 ព្រះអង្គ​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «អ្នក​ត្រូវ​ស្រឡាញ់​ព្រះអម្ចាស់​ជា​ព្រះ​របស់​អ្នក​ឲ្យ​អស់​ពី​ចិត្ដ​ អស់​ពី​ព្រលឹង​ និង​អស់​ពី​គំនិត​របស់​អ្នក​

38 នេះ​ហើយ​ជា​បញ្ញត្ដិ​ទី​មួយ​ និង​សំខាន់​ជាង​គេ​

39 ឯ​បញ្ញត្ដិ​ទី​ពីរ​ក៏​សំខាន់​ដូច​គ្នា​ គឺ​អ្នក​ត្រូវ​ស្រឡាញ់​អ្នក​ជិត​ខាង​របស់​អ្នក​ឲ្យ​ដូច​ជា​ខ្លួន​ឯង​

40 គម្ពីរ​វិន័យ​ និង​ពាក្យ​របស់​អ្នក​នាំ​ព្រះបន្ទូល​ទាំង​អស់​ផ្អែក​លើ​បញ្ញត្ដិ​ទាំង​ពីរ​នេះ»។​

41 ហើយ​កាល​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​កំពុង​ជួបជុំ​គ្នា​ ព្រះយេស៊ូ​ក៏​មាន​បន្ទូល​សួរ​ពួកគេ​

42 ថា៖​ «តើ​ពួក​លោក​គិត​យ៉ាង​ដូច​ម្ដេច​អំពី​ព្រះគិ្រស្ដ?​ តើ​ព្រះអង្គ​ជា​ពូជពង្ស​នរណា?»​ គេ​ទូល​ព្រះអង្គ​ថា៖​ «ជា​ពូជពង្ស​ដាវីឌ»​