ម៉ាថាយ 22:41-46 KCB

41 ហើយ​កាល​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​កំពុង​ជួបជុំ​គ្នា​ ព្រះយេស៊ូ​ក៏​មាន​បន្ទូល​សួរ​ពួកគេ​

42 ថា៖​ «តើ​ពួក​លោក​គិត​យ៉ាង​ដូច​ម្ដេច​អំពី​ព្រះគិ្រស្ដ?​ តើ​ព្រះអង្គ​ជា​ពូជពង្ស​នរណា?»​ គេ​ទូល​ព្រះអង្គ​ថា៖​ «ជា​ពូជពង្ស​ដាវីឌ»​

43 ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​ដាវីឌ​ហៅ​ព្រះ​អង្គ​ ដោយ​ព្រះវិញ្ញាណ​ថា​ព្រះអម្ចាស់​ដូច្នេះ​ ដ្បិត​ដាវីឌ​ផ្ទាល់​និយាយ​ថា​

44 ព្រះអម្ចាស់​មាន​បន្ទូល​មក​កាន់​ព្រះអម្ចាស់​របស់​ខ្ញុំ​ថា​ ចូរ​អង្គុយ​នៅ​ខាង​ស្ដាំ​យើង​ រហូត​ដល់​យើង​ដាក់​ខ្មាំង​សត្រូវ​របស់​អ្នក​នៅ​ក្រោម​ជើង​របស់​អ្នក​

45 ដូច្នេះ​ បើ​ដាវីឌ​ហៅ​ព្រះអង្គ​ថា​ព្រះអម្ចាស់​ តើ​ព្រះអង្គ​ជា​ពូជពង្ស​ដាវីឌ​យ៉ាង​ដូច​ម្ដេច​ទៅ?»​

46 គ្មាន​នរណា​អាច​ឆ្លើយ​នឹង​ព្រះយេស៊ូ​បាន​ឡើយ​ សូម្បី​តែ​មួយ​ម៉ាត់​ ហើយ​ក៏​គ្មាន​នរណា​ហ៊ាន​សួរ​ព្រះអង្គ​ទៀត​ដែរ​ ចាប់​តាំង​ពី​ថ្ងៃ​នោះ​មក។​