ម៉ាថាយ 24:1-5 KCB

1 កាល​ព្រះយេស៊ូ​កំពុង​យាង​ចេញ​ពី​ព្រះ​វិហារ​ទៅ​ ពួក​សិស្ស​របស់​ព្រះអង្គ​ក៏​ចូល​មក​ជិត​ព្រះអង្គ​ ហើយ​បង្ហាញ​ព្រះអង្គ​ពី​អគារ​ព្រះ​វិហារ។​

2 ព្រះអង្គ​មាន​បន្ទូល​ឆ្លើយ​ទៅ​ពួកគេ​ថា៖​ «តើ​អ្នក​រាល់គ្នា​មិន​ឃើញ​របស់​ទាំង​អស់​នោះ​ទេ​ឬ?​ ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ប្រាកដ​ថា​ ថ្ម​ដែល​ត្រួត​លើ​គ្នា​នៅ​ទី​នេះ​នឹង​ត្រូវ​រើ​ចោល​គ្មាន​សល់​ឡើយ»។​

3 កាល​ព្រះអង្គ​អង្គុយ​នៅ​លើ​ភ្នំ​ដើម​អូលីវ​ នោះ​ពួក​សិស្ស​បាន​ចូល​មក​ជិត​ព្រះអង្គ​ដាច់​ឡែក​ពី​គេ​ ទូល​សួរ​ថា៖​ «សូម​ប្រាប់​យើង​ផង​ តើ​ការ​ទាំង​នេះ​នឹង​កើត​ឡើង​នៅ​ពេល​ណា?​ តើ​ទីសំគាល់​នៃ​ការ​មក​ដល់​របស់​លោក​ និង​គ្រា​ចុង​បញ្ចប់​មាន​អ្វី​ខ្លះ?»​

4 ព្រះយេស៊ូ​មាន​បន្ទូល​ឆ្លើយ​ទៅ​ពួកគេ​ថា៖​ «ចូរ​ប្រយ័ត្ន​ កុំ​ឲ្យ​អ្នកណា​បោក​បញ្ឆោត​អ្នក​រាល់គ្នា​បាន​ឡើយ​

5 ដ្បិត​មនុស្ស​ជា​ច្រើន​នឹង​មក​ក្នុង​ឈ្មោះ​ខ្ញុំ​ ហើយ​ថា​ ខ្ញុំ​នេះ​ហើយ​ជា​ព្រះគ្រិស្ដ​ ពួកគេ​នឹង​បោក​បញ្ឆោត​មនុស្ស​ជា​ច្រើន។​