ម៉ាថាយ 24:22-28 KCB

22 ហើយ​ដរាប​ណា​ព្រះអម្ចាស់​មិន​បង្រួញ​ថ្ងៃ​ទាំង​នោះ​ទេ​ នោះ​គ្មាន​មនុស្ស​ណា​ម្នាក់​បាន​ទទួល​សេចក្ដី​សង្គ្រោះ​ឡើយ​ ប៉ុន្ដែ​ព្រះអង្គ​បង្រួញ​ថ្ងៃ​ទាំង​នោះ​សម្រាប់​អស់​អ្នក​ដែល​ព្រះអង្គ​បាន​ជ្រើស​រើស​

23 នៅ​ពេល​នោះ​ ប្រសិន​បើ​មាន​នរណា​ម្នាក់​ប្រាប់​អ្នក​រាល់គ្នា​ថា​ មើល៍​នែ​ ព្រះគ្រិស្ដ​នៅ​ទី​នេះ​ ឬ​នៅ​ទី​នោះ​ ចូរ​កុំ​ជឿ​ឲ្យ​សោះ​

24 ព្រោះ​ពួក​មនុស្ស​ដែល​ក្លែង​ជា​ព្រះគ្រិស្ដ​ និង​ពួក​អ្នក​នាំ​ព្រះបន្ទូល​ក្លែងក្លាយ​ជា​ច្រើន​នឹង​ក្រោក​ឡើង​ ហើយ​គេ​នឹង​សំដែង​ទីសំគាល់​ដ៏​អស្ចារ្យ​ និង​ការ​អស្ចារ្យ​ ដើម្បី​បោក​បញ្ឆោត​ សូម្បី​អស់​អ្នក​ដែល​ត្រូវ​បាន​ជ្រើស​រើស​ ប្រសិនបើ​អាច​ធ្វើ​បាន​នោះ។​

25 មើល៍​ ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់គ្នា​ជា​មុន​រួច​ហើយ​

26 ដូច្នេះ​ បើ​គេ​ប្រាប់​អ្នក​រាល់គ្នា​ថា​ ព្រះអង្គ​នៅ​ទីរហោឋាន​ នោះ​កុំ​ចេញ​ទៅ​ឲ្យ​សោះ​ ឬ​ថា​ មើល៍​ ព្រះអង្គ​នៅ​ក្នុង​បន្ទប់​ នោះ​កុំ​ជឿ​ឲ្យ​សោះ​

27 ដ្បិត​កូន​មនុស្ស​នឹង​មក​ដូច​ជា​ផ្លេក​បន្ទោរ​ជះ​ពន្លឺ​ពី​ទិស​ខាង​កើត​ដល់​ទិស​ខាង​លិច​

28 ទី​ណា​មាន​សាក​សព​ សត្វ​ត្មាត​ប្រមូល​ផ្ដុំ​គ្នា​នៅ​ទី​នោះ។​