ម៉ាថាយ 24:38-44 KCB

38 សម័យ​នោះ​ មុន​មាន​ទឹក​ជំនន់​ ពួកគេ​ស៊ី​ផឹក​ និង​រៀបការ​ជា​ប្ដី​ប្រពន្ធ​រហូត​ដល់​ថ្ងៃ​លោក​ណូអេ​ចូល​ក្នុង​ទូក​ធំ​

39 គឺ​ពួកគេ​មិន​បាន​ដឹង​ទាល់​តែ​សោះ​ រហូត​ដល់​ទឹក​ជំនន់​មក​ដល់​ ក៏​ហូរ​នាំ​អ្វីៗ​ទាំង​អស់​ទៅ​ ឯ​ការ​មក​ដល់​របស់​កូន​មនុស្ស​ក៏​នឹង​កើត​ឡើង​ជា​យ៉ាង​នោះ​ដែរ។​

40 នៅ​ពេល​នោះ​ បុរស​ពីរ​នាក់​នៅ​ស្រែ​ចម្ការ​ ម្នាក់​នឹង​ត្រូវ​ដក​យក​ទៅ​ ហើយ​ម្នាក់​ទៀត​នឹង​ត្រូវ​ទុក​នៅ​ទីនោះ​

41 ឯ​ស្ដ្រី​ពីរ​នាក់​កំពុង​កិន​ស្រូវ​ ម្នាក់​នឹង​ត្រូវ​ដក​យក​ទៅ​ ហើយ​ម្នាក់​ទៀត​នឹង​ត្រូវ​ទុក​នៅ​ទីនោះ។​

42 ដូច្នេះ​ ចូរ​ប្រុង​ស្មារតី​ ព្រោះ​អ្នក​រាល់គ្នា​មិន​ដឹង​ថា​ ព្រះអម្ចាស់​របស់​អ្នក​រាល់គ្នា​នឹង​មក​នៅ​ថ្ងៃ​ណា​ទេ​

43 ចូរ​អ្នក​រាល់គ្នា​ដឹង​ការ​នេះ​ចុះ​ថា​ បើ​ម្ចាស់​ផ្ទះ​ដឹង​ថា​ ចោរ​នឹង​មក​នៅ​ពេល​ណា​មួយ​ នោះ​គាត់​មុខជា​មិន​ដេក​ទេ​ ហើយ​មិន​បណ្តោយ​ឲ្យ​វា​គាស់​ផ្ទះ​របស់​គាត់​បាន​ឡើយ​

44 ហេតុនេះ​ហើយ​ ចូរ​អ្នករាល់គ្នា​ប្រុង​ប្រៀប​ដូច្នេះ​ដែរ​ ព្រោះ​អ្នក​រាល់គ្នា​ស្មាន​មិន​ត្រូវ​ទេ​ថា​ កូន​មនុស្ស​មក​នៅ​ពេល​ណា។​