ម៉ាថាយ 24:5-11 KCB

5 ដ្បិត​មនុស្ស​ជា​ច្រើន​នឹង​មក​ក្នុង​ឈ្មោះ​ខ្ញុំ​ ហើយ​ថា​ ខ្ញុំ​នេះ​ហើយ​ជា​ព្រះគ្រិស្ដ​ ពួកគេ​នឹង​បោក​បញ្ឆោត​មនុស្ស​ជា​ច្រើន។​

6 អ្នក​រាល់គ្នា​នឹង​ឮ​ពី​សង្គ្រាម​ និង​ដំណឹង​អំពី​សង្គ្រាម​ ប៉ុន្ដែ​ចូរ​ប្រយ័ត្ន​ កុំ​ជ្រួល​ច្របល់​អី​ ព្រោះ​ការ​ទាំង​អស់​នេះ​ត្រូវ​តែ​កើត​ឡើង​ ប៉ុន្តែ​មិន​ទាន់​ដល់​ទី​បញ្ចប់​ទេ​

7 ដ្បិត​ជនជាតិ​មួយ​នឹង​ក្រោក​ឡើង​ទាស់​នឹង​ជនជាតិ​មួយ​ ប្រទេស​មួយ​ទាស់​នឹង​ប្រទេស​មួយ​ ព្រម​ទាំង​មាន​គ្រោះ​អត់​ឃ្លាន​ និង​ការរញ្ជួយ​ដី​ច្រើន​កន្លែង​

8 ទាំង​អស់​នេះ​ជា​ការ​ចាប់​ផ្តើម​នៃ​ទុក្ខ​វេទនា​ដ៏​សម្បើម​ដូច​ស្ដ្រី​ហៀប​នឹង​សម្រាល​កូន​

9 បន្ទាប់​មក​ ពួកគេ​នឹង​ប្រគល់​អ្នក​រាល់គ្នា​ទៅ​ឲ្យ​មាន​សេចក្ដី​វេទនា​ រួច​ពួកគេ​នឹង​សម្លាប់​អ្នក​រាល់គ្នា​ ហើយ​ជនជាតិ​ទាំង​អស់​នឹង​ស្អប់​អ្នក​រាល់គ្នា​ ដោយ​ព្រោះ​ឈ្មោះ​ខ្ញុំ​

10 នៅ​ពេល​នោះ​ មនុស្ស​ជា​ច្រើន​នឹង​ជំពប់​ដួល​ ពួកគេ​ក្បត់​គ្នា​ទៅ​វិញ​ទៅ​មក​ ហើយ​ស្អប់​គ្នា​ទៅ​វិញ​ទៅ​មក។​

11 អ្នក​នាំ​ព្រះបន្ទូល​ក្លែងក្លាយ​ជា​ច្រើន​នឹង​ក្រោក​ឡើង​ ហើយ​ពួកគេ​នឹង​បោក​បញ្ឆោត​មនុស្ស​ជាច្រើន។​