ម៉ាថាយ 24:9-15 KCB

9 បន្ទាប់​មក​ ពួកគេ​នឹង​ប្រគល់​អ្នក​រាល់គ្នា​ទៅ​ឲ្យ​មាន​សេចក្ដី​វេទនា​ រួច​ពួកគេ​នឹង​សម្លាប់​អ្នក​រាល់គ្នា​ ហើយ​ជនជាតិ​ទាំង​អស់​នឹង​ស្អប់​អ្នក​រាល់គ្នា​ ដោយ​ព្រោះ​ឈ្មោះ​ខ្ញុំ​

10 នៅ​ពេល​នោះ​ មនុស្ស​ជា​ច្រើន​នឹង​ជំពប់​ដួល​ ពួកគេ​ក្បត់​គ្នា​ទៅ​វិញ​ទៅ​មក​ ហើយ​ស្អប់​គ្នា​ទៅ​វិញ​ទៅ​មក។​

11 អ្នក​នាំ​ព្រះបន្ទូល​ក្លែងក្លាយ​ជា​ច្រើន​នឹង​ក្រោក​ឡើង​ ហើយ​ពួកគេ​នឹង​បោក​បញ្ឆោត​មនុស្ស​ជាច្រើន។​

12 ព្រោះ​តែ​សេចក្ដី​ទុច្ចរិត​កើន​ឡើង​ នោះ​សេចក្ដី​ស្រឡាញ់​របស់​មនុស្ស​ជា​ច្រើន​នឹង​រសាយ​ទៅ​

13 តែ​អ្នក​ដែល​ស៊ូ​ទ្រាំ​ដល់​ទី​បំផុត​ អ្នក​នោះ​នឹង​ទទួល​បាន​សេចក្ដី​សង្គ្រោះ។​

14 ដំណឹង​ល្អ​អំពី​នគរ​ព្រះជាម្ចាស់​នេះ​ នឹង​ត្រូវ​ប្រកាស​ទូ​ទាំង​ពិភព​លោក​ ទុក​ជា​ទី​បន្ទាល់​មួយ​ដល់​ជន​ជាតិ​ទាំង​អស់​ បន្ទាប់​មក​ទៀត​ ទី​បញ្ចប់​ក៏​មក​ដល់។​

15 ដូច្នេះ​ នៅ​ពេល​អ្នក​រាល់គ្នា​ឃើញ​អំពើ​បំផ្លិច​បំផ្លាញ​ដ៏​លាមក​ កើត​ឡើង​នៅ​ទី​បរិសុទ្ធ​ ដូច​ដែល​បាន​ថ្លែង​ទុក​តាមរយៈ​លោក​ដានីយ៉ែល​ ជា​អ្នក​នាំ​ព្រះបន្ទូល។​ នោះ​ចូរ​ឲ្យ​អ្នក​អាន​យល់​ចុះ។​