ម៉ាថាយ 25:5-11 KCB

5 កាល​កូន​កំលោះ​ក្រ​មក​ដល់​ពេក​ ពួក​នាង​ក៏​ងងុយ​ដេក​ ហើយ​ដេក​លក់​អស់​ទៅ។​

6 លុះ​ដល់​ពាក់​កណ្ដាល​អធ្រាត្រ​ ក៏​មាន​សម្រែក​មួយ​ថា​ មើល៍​ កូន​កំលោះ​មក​ហើយ​ ចូរ​ចេញ​ទៅ​ទទួល​គាត់​ចុះ​

7 នៅ​ពេល​នោះ​ ពួក​នាង​ក៏​ភ្ញាក់​ពី​ដេក​ទាំង​អស់​គ្នា​ ហើយ​រៀបចំ​ចង្កៀង​រៀងៗ​ខ្លួន។​

8 ពួក​ស្ដ្រី​ល្ងង់​បាន​និយាយ​ទៅ​ពួក​ស្ដ្រី​ឆ្លាត​ថា​ សូម​រំលែក​ប្រេង​របស់​អ្នក​រាល់គ្នា​ឲ្យ​យើង​ផង​ ព្រោះ​ចង្កៀង​របស់​យើង​ចង់​រលត់​ហើយ​

9 ប៉ុន្ដែ​ពួក​ស្ដ្រី​ឆ្លាត​បាន​តប​វិញ​ថា​ ប្រេង​ប្រាកដ​ជា​មិន​គ្រប់​គ្រាន់​សម្រាប់​ពួក​យើង​ និង​អ្នក​រាល់គ្នា​ទេ​ ដូច្នេះ​ ចូរ​ពួក​នាង​ទៅ​ឯ​អ្នក​លក់​ ហើយ​ទិញ​ប្រេង​សម្រាប់​ខ្លួន​ឯង​ចុះ។​

10 ពេល​ពួក​ស្ដ្រី​ល្ងង់​ចេញ​ទៅ​ទិញ​ប្រេង​ នោះ​កូន​កំលោះ​ក៏​បាន​មក​ដល់​ ហើយ​ពួក​ស្ដ្រី​ឆ្លាត​ដែល​បាន​រៀបចំ​រួច​ហើយ​ ក៏​ចូល​ទៅ​ក្នុង​ពិធី​មង្គលការ​ជាមួយ​កូន​កំលោះ​ រួច​គេ​ក៏​បិទ​ទ្វារ។​

11 ក្រោយ​មក​ ពួក​ស្ដ្រី​ល្ងង់​ក៏​មក​ដល់​ដែរ​ និង​បាន​និយាយ​ថា​ លោក​ម្ចាស់!​ លោក​ម្ចាស់​អើយ!​ សូម​បើក​ទ្វារ​ឲ្យ​យើង​ផង​