ម៉ាថាយ 27:1-5 KCB

1 លុះ​ព្រលឹម​ឡើង​ ពួក​សម្ដេច​សង្ឃ​ និង​ពួក​ចាស់ទុំ​ទាំង​អស់​របស់​ប្រជាជន​បាន​ពិគ្រោះ​គ្នា​ប្រឆាំង​ព្រះយេស៊ូ​ ដើម្បី​សម្លាប់​ព្រះអង្គ​

2 ហើយ​បាន​ចង​ព្រះអង្គ​នាំ​ទៅ​ប្រគល់​ឲ្យ​លោក​ពីឡាត់​ជា​អភិបាល​ក្រុង។​

3 កាល​យូដាស​ជា​អ្នក​ក្បត់​ព្រះយេស៊ូ​ឃើញ​ថា​ ពួកគេ​ផ្ដន្ទា​ទោស​ព្រះអង្គ​ដូច្នេះ​ក៏​សោក​ស្ដាយ​ គាត់​បាន​ប្រគល់​កាក់​ប្រាក់​សាមសិប​កាក់​ទៅ​ឲ្យ​ពួក​សម្ដេច​សង្ឃ​ និង​ពួក​ចាស់ទុំ​វិញ​

4 ដោយ​និយាយ​ថា៖​ «ខ្ញុំ​ប្រព្រឹត្ត​បាប​ហើយ​ ដែល​បាន​ប្រគល់​ឈាម​គ្មាន​ទោស»​ ប៉ុន្ដែ​ពួកគេ​និយាយ​ថា៖​ «តើ​ទាក់​ទង​អ្វី​នឹង​យើង?​ ស្រេច​លើ​ឯង​ទេ​តើ»​

5 ពេល​គាត់​គ្រវែង​កាក់​ប្រាក់​ទៅ​ក្នុង​ព្រះ​វិហារ​ហើយ​ គាត់​ក៏​ចេញ​ទៅ​ ហើយ​បាន​ចង​ក​សម្លាប់​ខ្លួន។​