19 ពេលគាត់កំពុងអង្គុយលើទីកាត់ក្ដី ប្រពន្ធរបស់គាត់បានចាត់គេឲ្យមកប្រាប់គាត់ថា៖ «លោកកុំធ្វើអ្វីដល់មនុស្សសុចរិតនេះឲ្យសោះ ព្រោះថ្ងៃនេះ ដោយសារគាត់ ខ្ញុំបានទទួលរងទុក្ខខ្លាំងណាស់នៅក្នុងយល់សប្ដិ»។
20 ពួកសម្ដេចសង្ឃ និងពួកចាស់ទុំបានញុះញង់បណ្ដាជនឲ្យសុំយកបារ៉ាបាស ហើយឲ្យសម្លាប់ព្រះយេស៊ូវិញ។
21 លោកអភិបាលឆ្លើយទៅពួកគេថា៖ «ក្នុងចំណោមអ្នកទាំងពីរនេះ តើអ្នករាល់គ្នាចង់ឲ្យខ្ញុំដោះលែងអ្នកណា?» ពួកគេនិយាយថា៖ «បារ៉ាបាស»
22 នោះលោកពីឡាត់ក៏និយាយទៅពួកគេវិញថា៖ «តើឲ្យខ្ញុំធ្វើដូចម្ដេចចំពោះយេស៊ូដែលហៅថាព្រះគ្រិស្ដនេះ?» គេក៏និយាយទាំងអស់គ្នាថា៖ «ឆ្កាងវាទៅ!»
23 លោកពីឡាត់បានសួរទៀតថា៖ «ហេតុអ្វី? តើគាត់បានធ្វើអំពើអ្វីអាក្រក់ឬ?» នោះពួកគេស្រែកកាន់តែខ្លាំងឡើងថា៖ «ឆ្កាងវាទៅ!»
24 កាលលោកពីឡាត់ឃើញថា គាត់ធ្វើអ្វីក៏មិនបានការដូច្នេះ ហើយបែរជាមានចលាចលខ្លាំងឡើង គាត់ក៏យកទឹកមកលាងដៃនៅចំពោះមុខបណ្ដាជន ហើយនិយាយថា៖ «ខ្ញុំមិនជំពាក់អ្វីនឹងឈាមរបស់មនុស្សនេះទេ គឺអ្នករាល់គ្នាជាអ្នកទទួលខុសត្រូវ»
25 ប្រជាជនទាំងអស់ឆ្លើយឡើងថា៖ «ចូរឲ្យឈាមរបស់អ្នកនេះធ្លាក់មកលើយើង និងកូនចៅរបស់យើងចុះ»