35 កាលឆ្កាងព្រះអង្គរួចហើយ ពួកគេនាំគ្នាចាប់ឆ្នោតចែកអាវរបស់ព្រះអង្គ
36 ហើយអង្គុយយាមព្រះអង្គនៅទីនោះ។
37 ពួកគេដាក់ស្លាកនៅខាងលើព្រះសិររបស់ព្រះអង្គ ដែលសរសេរពីទោសរបស់ព្រះអង្គថា៖ «នេះជាយេស៊ូ ជាស្ដេចរបស់ជនជាតិយូដា»។
38 នៅពេលនោះ មានចោរពីរនាក់ត្រូវគេឆ្កាងជាមួយព្រះអង្គដែរ គឺម្នាក់នៅខាងស្ដាំ និងម្នាក់ទៀតនៅខាងឆ្វេង។
39 ពួកអ្នកដែលដើរកាត់ទីនោះ បានប្រមាថព្រះអង្គ ហើយគ្រវីក្បាល
40 ទាំងនិយាយថា៖ «ឱអ្នកបំផ្លាញព្រះវិហារ ហើយសង់ឡើងវិញតែបីថ្ងៃអើយ! ចូរសង្គ្រោះខ្លួនឯងទៅ! បើអ្នកជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់មែន ចូរចុះពីឈើឆ្កាងមក!»
41 ពួកសម្ដេចសង្ឃជាមួយពួកគ្រូវិន័យ និងពួកចាស់ទុំក៏ចំអកឲ្យព្រះអង្គបែបដូច្នោះដែរថា៖