50 ព្រះយេស៊ូក៏ស្រែកដោយសំឡេងខ្លាំងៗម្ដងទៀត រួចបានប្រគល់វិញ្ញាណទៅ
51 ពេលនោះ វាំងនននៅក្នុងព្រះវិហារស្រាប់តែរហែកជាពីរចាប់ពីលើរហូតដល់ក្រោម ហើយផែនដីបានរញ្ជួយ ឯផ្ទាំងថ្មក៏ប្រេះ
52 ផ្នូរបានរបើកឡើង ហើយរូបកាយអ្នកបរិសុទ្ធជាច្រើនដែលបានស្លាប់ទៅហើយនោះ បានរស់ឡើងវិញ
53 និងបានចេញពីផ្នូរមក ក្រោយពេលព្រះអង្គរស់ឡើងវិញ ហើយក៏បានចូលទៅក្នុងទីក្រុងបរិសុទ្ធ ទាំងបង្ហាញខ្លួនដល់មនុស្សជាច្រើនផង។
54 កាលនាយទាហាន និងពួកអ្នកនៅយាមព្រះយេស៊ូជាមួយគាត់បានឃើញផែនដីរញ្ជួយ និងហេតុការណ៍ដែលបានកើតឡើងក៏ភ័យខ្លាចយ៉ាងខ្លាំង ទាំងនិយាយថា៖ «អ្នកនេះជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់ពិតមែន»។
55 នៅទីនោះមានស្ដ្រីជាច្រើនដែលបានតាមបម្រើព្រះយេស៊ូពីស្រុកកាលីឡេផងដែរ ពួកនាងបានសម្លឹងមើលពីចម្ងាយ
56 នៅក្នុងចំណោមនោះមាន នាងម៉ារា ជាអ្នកក្រុងម៉ាក់ដាឡា និងនាងម៉ារា ជាម្ដាយរបស់លោកយ៉ាកុប និងលោកយ៉ូសេស ព្រមទាំងប្រពន្ធរបស់លោកសេបេដេផង។