6 ពួកសម្ដេចសង្ឃយកកាក់ប្រាក់ទាំងនោះមក ហើយនិយាយថា៖ «វាមិនត្រូវតាមវិន័យទេ ដែលដាក់កាក់ទាំងនេះទៅក្នុងហិបតង្វាយ ព្រោះវាជាថ្លៃឈាម»។
7 កាលបានពិគ្រោះគ្នារួចហើយ ពួកគេក៏យកកាក់ទាំងនោះទៅទិញស្រែរបស់ជាងស្មូនម្នាក់ សម្រាប់ធ្វើជាកន្លែងបញ្ចុះសពពួកសាសន៍ដទៃ
8 ដូច្នោះហើយ គេហៅស្រែនោះថា ស្រែឈាម រហូតដល់សព្វថ្ងៃនេះ។
9 ការនោះសម្រេចសេចក្ដីដែលបានថ្លែងទុកតាមរយៈលោកយេរេមា ជាអ្នកនាំព្រះបន្ទូលថា៖ «ពួកគេបានយកកាក់ប្រាក់សាមសិបកាក់ជាតម្លែរបស់ព្រះអង្គ ដែលពួកកូនចៅអ៊ីស្រាអែលបានកាត់ថ្លៃ
10 រួចប្រគល់កាក់ទាំងនោះ ដើម្បីយកស្រែរបស់ជាងស្មូន ដូចដែលព្រះអម្ចាស់បានបង្គាប់មកខ្ញុំ»។
11 កាលព្រះយេស៊ូកំពុងឈរនៅចំពោះមុខលោកអភិបាល នោះលោកអភិបាលសួរព្រះអង្គថា៖ «តើអ្នកជាស្ដេចរបស់ជនជាតិយូដាឬ?» ព្រះយេស៊ូមានបន្ទូលថា៖ «លោកនិយាយត្រូវហើយ»។
12 ពេលពួកសម្ដេចសង្ឃ និងពួកចាស់ទុំចោទប្រកាន់ព្រះអង្គ ព្រះអង្គមិនបានឆ្លើយអ្វីឡើយ។