61 ឯនាងម៉ារាជាអ្នកក្រុងម៉ាក់ដាឡា និងនាងម៉ារាម្នាក់ទៀត បានអង្គុយនៅមុខផ្នូរទីនោះដែរ។
62 នៅថ្ងៃបន្ទាប់ ក្រោយថ្ងៃរៀបចំ ពួកសម្ដេចសង្ឃ និងពួកអ្នកខាងគណៈផារិស៊ីបានជួបជុំគ្នាជាមួយលោកពីឡាត់
63 ប្រាប់ថា៖ «លោកម្ចាស់! យើងនៅចាំថា ជនបោកប្រាស់ម្នាក់នោះបាននិយាយកាលនៅរស់នៅឡើយថា បីថ្ងៃក្រោយ ខ្ញុំនឹងរស់ឡើងវិញ
64 ដូច្នេះ សូមលោកបង្គាប់គេឲ្យយាមផ្នូរដល់ថ្ងៃទីបី ក្រែងលោពួកសិស្សរបស់វាមកលួចយកសព រួចប្រាប់ប្រជាជនថា វារស់ពីស្លាប់ឡើងវិញ។ ការបោកប្រាស់លើកចុងក្រោយនេះមុខជាអាក្រក់ជាងលើកមុនទៅទៀត»។
65 លោកពីឡាត់និយាយទៅពួកគេថា៖ «អ្នករាល់គ្នាមានអ្នកយាមហើយ ចូរទៅយាមតាមដែលអ្នករាល់គ្នាយល់ឃើញចុះ»
66 ពួកគេក៏ចេញទៅ ហើយដាក់អ្នកយាមឲ្យយាមផ្នូរ និងបានបោះត្រានៅលើថ្មបិទផ្នូរនោះទៀតផង។