ម៉ាថាយ 3:1-7 KCB

1 នៅ​គ្រា​នោះ​ លោក​យ៉ូហាន​ អ្នក​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ បាន​មក​ប្រកាស​នៅ​ទីរហោឋាន​ក្នុង​ស្រុក​យូដា​

2 ថា៖​ «ចូរ​ប្រែ​ចិត្ដ​ ដ្បិត​នគរ​ស្ថានសួគ៌​មក​ជិត​បង្កើយ»​

3 ដ្បិត​អ្នក​នេះ​ហើយ​ ដែល​លោក​អេសាយ​ ជា​អ្នក​នាំ​ព្រះបន្ទូល​បាន​ថ្លែង​ទុក​ថា៖​​ «មាន​សំឡេង​ស្រែក​នៅ​ទីរហោឋាន​ថា​ ចូរ​រៀបចំ​ដំណើរ​របស់​ព្រះអម្ចាស់​ ចូរ​តម្រង់​ផ្លូវ​របស់​ព្រះអង្គ»។​

4 លោក​យ៉ូហាន​មាន​សម្លៀក​បំពាក់​ធ្វើ​ពី​រោម​អូដ្ឋ​ និង​ខ្សែ​ក្រវាត់​ស្បែក​នៅ​នឹង​ចង្កេះ​ ហើយ​គាត់​បរិភោគ​កណ្ដូប​ និង​ទឹកឃ្មុំ​ព្រៃ​ជា​អាហារ‍។​

5 បន្ទាប់​មក​មនុស្ស​ពី​ក្រុង​យេរូសាឡិម​ ពី​គ្រប់​ទី​កន្លែង​ក្នុង​ស្រុក​យូដា​ និង​ស្រុក​ទាំងអស់​នៅ​ជុំវិញ​អូរយ័រដាន់​ បាន​ចេញ​មក​រក​គាត់​

6 ហើយ​គេ​បាន​ទទួល​សារភាព​បាប​របស់​ខ្លួន​ និង​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក​ពី​គាត់​ក្នុង​អូរ​យ័រដាន់‍។​

7 ប៉ុន្ដែ​ពេល​ឃើញ​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​ និង​ពួក​អ្នក​ខាង​គណៈ​សាឌូស៊ី​ជា​ច្រើន​មក​ទទួល​ពិធី​ជ្រមុជ​ទឹក​ពី​គាត់​ គាត់​ក៏​និយាយ​ទៅ​គេ​ថា៖​ «នែ​ពូជ​ពស់​វែក​អើយ!​ តើ​នរណា​ព្រមាន​អ្នក​រាល់គ្នា​ឲ្យ​រត់​គេច​ពី​សេចក្ដី​ក្រោធ​ដែល​នឹង​មក​ដល់​ដូច្នេះ?​