អេសាយ 11:4-10 KHOV

4 គឺ​នឹង​ជំនុំ‌ជំរះ​ពួក​ទ័ល‌ក្រ ដោយ​សេចក្ដី​សុចរិត ហើយ​សំរេច​ក្តី​ឲ្យ​មនុស្ស​រាបសា​នៅ​ផែនដី ដោយ​សេចក្ដី​ទៀង​ត្រង់ ក៏​នឹង​វាយ​ផែនដី​ដោយ​រំពាត់​នៃ​មាត់​ខ្លួន ព្រម​ទាំង​ប្រហារ​ជីវិត​មនុស្ស​ដែល​ប្រព្រឹត្ត​អាក្រក់ ដោយ​ខ្យល់​ដង្ហើម​ពី​បបូរ​មាត់​ផង

5 សេចក្ដី​សុចរិត​នឹង​បាន​ជា​ខ្សែ​ក្រវាត់​ចង្កេះ​របស់​អ្នក​នោះ ហើយ​សេចក្ដី​ស្មោះ‌ត្រង់​ជា​ខ្សែ​ក្រវាត់​កំឡាំង​ផង។

6 នៅ​គ្រា​នោះ ឆ្កែ​ព្រៃ​នឹង​នៅ​ជា​មួយ​នឹង​កូន​ចៀម ឯ​ខ្លា‌រខិន នឹង​ដេក​នៅ​ជា​មួយ​នឹង​កូន​ពពែ ឯ​កូន​គោ និង​សិង្ហ​ស្ទាវ ព្រម​ទាំង​សត្វ​បំប៉ន​យ៉ាង​ធាត់​នឹង​នៅ​ជា​មួយ​គ្នា ហើយ​ក្មេង​តូចៗ​ជា​អ្នក​គង្វាល​វា

7 គោ​ញី និង​ខ្លា‌ឃ្មុំ​នឹង​រក​ស៊ី​ជា​មួយ​គ្នា ហើយ​កូន​វា​នឹង​ដេក​នៅ​ជា​មួយ​ដែរ ឯ​សិង្ហ​នឹង​ស៊ី​ចំបើង​ដូច​ជា​គោ​វិញ

8 កូន​មនុស្ស​ដែល​នៅ​បៅ​ដោះ​នឹង​លេង​នៅ​ត្រង់​មាត់​រន្ធ​ពស់​ហនុមាន ហើយ​ក្មេង​លែង​ដោះ​នឹង​លូក​ដៃ​ចូល​ទៅ​ក្នុង​រូង​ពស់‌វែក​បាន

9 វា​រាល់​គ្នា​នឹង​មិន​ធ្វើ​ទុក្ខ ឬ​បំផ្លាញ​គ្នា នៅ​គ្រប់​លើ​ភ្នំ​បរិសុទ្ធ​របស់​អញ ដ្បិត​គ្រប់​ទាំង​អស់​នឹង​ស្គាល់​ព្រះ‌យេហូវ៉ា នៅ​ពេញ‌ពាស​លើ​ផែនដី ដូច​ជា​ទឹក​នៅ​ពេញ‌ពាស​ក្នុង​សមុទ្រ​ដែរ

10 នៅ​គ្រា​នោះ ឫស​នៃ​អ៊ីសាយ​នឹង​បាន​តាំង​ឡើង ទុក​ជា​ទង់​ដល់​ជន‌ជាតិ​ទាំង‌ឡាយ ឯ​គ្រប់​សាសន៍ គេ​នឹង​ស្វែង​រក​អ្នក​នោះ ឯ​ទី​សំរាក​របស់​អ្នក​នោះ នឹង​បាន​ជា​ទី​រុងរឿង​ឧត្តម។