4 ទ្រង់នឹងវិនិច្ឆ័យរវាងអស់ទាំងនគរ ហើយនឹងសំរេចរឿងដល់សាសន៍ជាច្រើន នោះគេនឹងយកដាវរបស់ខ្លួនដំធ្វើជាផាលនង្គ័ល ហើយលំពែងគេធ្វើជាដង្កាវវិញ នគរ១នឹងមិនលើកដាវទាស់នឹងនគរ១ទៀតឡើយ ក៏មិនហាត់រៀនធ្វើសឹកសង្គ្រាមទៀតដែរ
5 ឱពួកវង្សនៃយ៉ាកុបអើយ ចូរមក យើងដើរក្នុងពន្លឺនៃព្រះយេហូវ៉ាចុះ។
6 ហេតុនេះបានជាទ្រង់បោះបង់ចោលពួកវង្សយ៉ាកុបជារាស្ត្រទ្រង់ចេញ គឺពីព្រោះមានទំនៀមទំលាប់ពីស្រុកខាងកើតបានចូលមកពេញទីហើយ គេធ្វើជាគ្រូអាបធ្មប់ដូចជាសាសន៍ភីលីស្ទីន ក៏ចងសម្ពន្ធមិត្រនឹងពួកសាសន៍ដទៃ
7 ស្រុកបានបរិបូរដោយមាស និងប្រាក់ ឯទ្រព្យសម្បត្តិ នោះរាប់មិនអស់ឡើយ ក៏មានសេះពេញស្រុក ហើយរទេះចំបាំងក៏រាប់មិនអស់ដែរ
8 ស្រុកបានពេញដោយរូបព្រះ គេថ្វាយបង្គំចំពោះស្នាដៃរបស់ខ្លួន គឺជារបស់ដែលម្រាមដៃគេបានធ្វើ
9 មនុស្សធម្មតាបានឱនចុះ ឯពួកអ្នកធំបានបន្ទាបខ្លួនហើយ ដូច្នេះ សូមកុំឲ្យអត់ទោសដល់គេឡើយ។
10 ចូរឲ្យចូលទៅក្នុងរូងថ្ម ហើយពួនខ្លួននៅក្នុងធូលីដីចុះ ដើម្បីឲ្យបានរួចពីសេចក្ដីស្ញែងខ្លាចនៃព្រះយេហូវ៉ា ហើយពីសិរីល្អនៃឫទ្ធានុភាពរបស់ទ្រង់