7 នៅលើភ្នំនេះ ទ្រង់នឹងបំផ្លាញស្បៃដែលបាំងមុខគ្រប់ទាំងសាសន៍ ព្រមទាំងគំរបដែលគ្របលើជនជាតិទាំងប៉ុន្មានផង
8 ទ្រង់នឹងបំផ្លាញសេចក្ដីស្លាប់ឲ្យសូន្យបាត់ទៅជាដរាប នោះព្រះអម្ចាស់យេហូវ៉ាទ្រង់នឹងជូតទឹកភ្នែកពីមុខមនុស្សទាំងអស់ ហើយទ្រង់នឹងដកសេចក្ដីត្មះតិះដៀលចំពោះរាស្ត្រទ្រង់ ពីផែនដីទាំងមូលចេញ ដ្បិតព្រះយេហូវ៉ាទ្រង់បានមានព្រះបន្ទូលដូច្នេះហើយ។
9 នៅគ្រានោះ គេនឹងពោលថា មើល នេះគឺជាព្រះនៃយើងរាល់គ្នា យើងបានរង់ចាំទ្រង់ ហើយទ្រង់នឹងជួយសង្គ្រោះយើង នេះគឺជាព្រះយេហូវ៉ាហើយ យើងបានរង់ចាំទ្រង់ យើងនឹងមានចិត្តរីករាយ ហើយត្រេកអរ ដោយសេចក្ដីសង្គ្រោះរបស់ទ្រង់
10 ដ្បិតព្រះហស្តនៃព្រះយេហូវ៉ានឹងសណ្ឋិតនៅលើភ្នំនេះ ឯសាសន៍ម៉ូអាប់នឹងត្រូវជាន់ឈ្លីនៅក្នុងស្រុករបស់គេ ដូចជាចំបើងដែលត្រូវជាន់ឈ្លីនៅគំនរអាចម៍ដែរ
11 ហើយគេនឹងកាងដៃនៅកណ្តាលស្រុកគេ ដូចជាអ្នកដែលកាងដៃហែលទឹក ប៉ុន្តែទ្រង់នឹងបន្ទាបសេចក្ដីអំនួតរបស់គេ ព្រមទាំងកលឧបាយរបស់ដៃគេដែរ
12 ឯបន្ទាយយ៉ាងខ្ពស់នៅលើកំផែងឯង នោះទ្រង់បានរំលំចុះមកដល់ដីវិញ គឺនៅក្នុងធូលីដីផង។