9 នៅគ្រានោះ គេនឹងពោលថា មើល នេះគឺជាព្រះនៃយើងរាល់គ្នា យើងបានរង់ចាំទ្រង់ ហើយទ្រង់នឹងជួយសង្គ្រោះយើង នេះគឺជាព្រះយេហូវ៉ាហើយ យើងបានរង់ចាំទ្រង់ យើងនឹងមានចិត្តរីករាយ ហើយត្រេកអរ ដោយសេចក្ដីសង្គ្រោះរបស់ទ្រង់
10 ដ្បិតព្រះហស្តនៃព្រះយេហូវ៉ានឹងសណ្ឋិតនៅលើភ្នំនេះ ឯសាសន៍ម៉ូអាប់នឹងត្រូវជាន់ឈ្លីនៅក្នុងស្រុករបស់គេ ដូចជាចំបើងដែលត្រូវជាន់ឈ្លីនៅគំនរអាចម៍ដែរ
11 ហើយគេនឹងកាងដៃនៅកណ្តាលស្រុកគេ ដូចជាអ្នកដែលកាងដៃហែលទឹក ប៉ុន្តែទ្រង់នឹងបន្ទាបសេចក្ដីអំនួតរបស់គេ ព្រមទាំងកលឧបាយរបស់ដៃគេដែរ
12 ឯបន្ទាយយ៉ាងខ្ពស់នៅលើកំផែងឯង នោះទ្រង់បានរំលំចុះមកដល់ដីវិញ គឺនៅក្នុងធូលីដីផង។