អេសាយ 28:9-15 KHOV

9 ដូច្នេះ តើ​ទ្រង់​នឹង​បង្រៀន​ចំណេះ​ដល់​អ្នក​ណា តើ​ទ្រង់​នឹង​ធ្វើ​ឲ្យ​អ្នក​ណា​យល់​ដំណឹង គឺ​ពួក​ដែល​ទើប​នឹង​លែង​បៅ ជា​ពួក​អ្នក​ដែល​ទើប​នឹង​ផ្តាច់​ដោះ​វិញ

10 ដ្បិត​ត្រូវ​បង្រៀន​ច្បាប់​មួយ​ម្តងៗ ហើយ​ឃ្លា​មួយ​ម្តងៗ មុខ​នេះ​បន្តិច មុខ​នោះ​បន្តិច។

11 ទ្រង់​នឹង​មាន​ព្រះ‌បន្ទូល​ដល់​ជន‌ជាតិ​នេះ ដោយ​សំដី​រឡប់ ហើយ​នឹង​ភាសា​ដទៃ

12 ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​នឹង​គេ​ថា នេះ​នែ​ជា​សេចក្ដី​សំរាក ចូរ​ឲ្យ​ពួក​អ្នក​ដែល​នឿយ​ហត់​បាន​សំរាក​ចុះ នេះ​ឯង​ជា​ទី​លំហើយ តែ​គេ​មិន​ព្រម​ស្តាប់​តាម​សោះ

13 ហេតុ​ដូច្នោះ ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា នឹង​បាន​ដល់​គេ ដោយ​ច្បាប់​មួយ​ម្តងៗ ហើយ​នឹង​ឃ្លា​មួយ​ម្តងៗ មុខ​នេះ​បន្តិច មុខ​នោះ​បន្តិច ដើម្បី​ឲ្យ​គេ​ចេញ​ទៅ​ដួល​ផ្ងារ​ចុះ ព្រម​ទាំង​ត្រូវ​បាក់​បែក ជាប់​អន្ទាក់ ហើយ​ត្រូវ​ចាប់​បាន​ផង។

14 ដូច្នេះ ឱ​ពួក​ចំអក​ឡក‌ឡឺយ ដែល​គ្រង​លើ​បណ្តា‌ជន​នៅ​ក្រុង​យេរូ‌សាឡិម​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ចុះ

15 ដោយ​ព្រោះ​អ្នក​រាល់​គ្នា​បាន​ពោល​ថា យើង​រាល់​គ្នា​បាន​ចុះ​សញ្ញា​នឹង​សេចក្ដី​ស្លាប់ ក៏​ព្រម‌ព្រៀង​គ្នា​នឹង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ហើយ កាល​ណា​សេចក្ដី​ភ័យ​អន្តរាយ​ដ៏​ជន់​លិច​ច្រាំង​បាន​ហូរ​កាត់​មក នោះ​នឹង​មិន​ដល់​យើង​ទេ ពី​ព្រោះ​យើង​បាន​ពឹង‌ពាក់​ដល់​សេចក្ដី​កុហក ហើយ​ពួន​ខ្លួន​ក្នុង​សេចក្ដី​ភូត‌ភរ