3 ឱព្រះយេហូវ៉ាអើយ សូមទ្រង់នឹកចាំពីទូលបង្គំដែលបានដើរនៅចំពោះទ្រង់ ដោយពិតត្រង់ ហើយដោយចិត្តស្មោះចំពោះ ព្រមទាំងប្រព្រឹត្តអំពើដ៏ល្អនៅព្រះនេត្រទ្រង់ជាយ៉ាងណា រួចហេសេគាទ្រង់ព្រះកន្សែងជាខ្លាំង
4 នោះព្រះបន្ទូលនៃព្រះយេហូវ៉ាក៏មកដល់អេសាយថា
5 ចូរទៅប្រាប់ហេសេគាថា ព្រះយេហូវ៉ាជាព្រះនៃដាវីឌ អយ្យកោឯង ទ្រង់មានព្រះបន្ទូលដូច្នេះ អញបានឮពាក្យអធិស្ឋានរបស់ឯង ក៏បានឃើញទឹកភ្នែកឯងហើយ មើល អញនឹងចំរើនអាយុឯងឡើង១៥ឆ្នាំទៀត
6 ហើយនឹងដោះឯង និងទីក្រុងនេះ ឲ្យរួចពីកណ្តាប់ដៃនៃស្តេចអាសស៊ើរ ព្រមទាំងការពារទីក្រុងនេះផង
7 នេះនឹងបានទុកជាទីសំគាល់ពីព្រះយេហូវ៉ាដល់ឯង ថាព្រះយេហូវ៉ាទ្រង់នឹងសំរេចការនេះ ដែលទ្រង់បានមានព្រះបន្ទូលហើយ
8 គឺអញនឹងធ្វើឲ្យស្រមោល ដែលបានជ្រេទៅនៅនាឡិកា ថ្ងៃរបស់ស្តេចអ័ហាស បានថយមកវិញ ដូច្នេះស្រមោលក៏ថយមកវិញ១០ចុច តាមដែលបានជ្រេទៅហើយ។
9 នេះជាពាក្យដែលហេសេគា ជាស្តេចយូដា បានសរសេរ ក្នុងកាលដែលទ្រង់ប្រឈួន ហើយបានជាឡើងវិញ។