21 តើអ្នករាល់គ្នាមិនបានដឹងទេឬ តើមិនបានឮ តើឥតមានអ្នកណាប្រាប់ដល់អ្នករាល់គ្នា តាំងពីដើមមក តើអ្នករាល់គ្នាមិនបានយល់សេចក្ដី តាំងពីកំណើតលោកីយ៍រៀងមកទេឬអី
22 គឺព្រះដែលគង់ពីលើរង្វង់ផែនដី ហើយមនុស្សនៅផែនដីប្រៀបដូចជាកណ្តូបវិញ គឺទ្រង់ដែលលាតផ្ទៃមេឃ ដូចជាលាតបារាំ ហើយសន្ធឹងទៅ ដូចជាត្រសាលសំរាប់អាស្រ័យនៅ
23 ទ្រង់ទំលាក់ងារពួកអ្នកគ្រប់គ្រងឲ្យសូន្យទៅ ក៏ធ្វើឲ្យពួកចៅក្រមនៅផែនដីទៅជាឥតប្រយោជន៍ដែរ
24 អើពួកទាំងនោះនឹងមិនដែលបានដាំចុះឡើយ ក៏នឹងបានសាបព្រោះសឹងតែមិនទាន់ផង អើ ដើមគេនឹងមិនដែលចាក់ឫសចុះក្នុងដីឡើយ ទ្រង់នឹងផ្លុំខ្យល់ទៅ នោះគេនឹងស្វិតក្រៀម រួចខ្យល់កួចនឹងផាត់យកគេទៅ ដូចជាជញ្ជ្រាំង
25 ដូច្នេះ ព្រះដ៏បរិសុទ្ធទ្រង់មានព្រះបន្ទូលថា ឯងរាល់គ្នានឹងប្រៀបផ្ទឹមអញដូចជាអ្នកណា ឲ្យអញបានស្មើនឹងគេនោះ
26 ចូរងើយភ្នែកឯងមើលទៅលើ ហើយពិចារណាពីអ្នកណាដែលបានបង្កើតរបស់ទាំងនេះ ដែលនាំឲ្យពួកពលបរិវារចេញមកតាមចំនួនដូច្នេះ ទ្រង់ក៏ហៅរបស់ទាំងនោះតាមឈ្មោះរៀងរាល់តួ ដោយព្រះចេស្តាដ៏ធំរបស់ទ្រង់ ហើយគ្មានណាមួយខានឡើយ ដោយព្រោះតេជានុភាពដ៏ខ្លាំងក្លាដែរ។
27 ឱពួកយ៉ាកុបអើយ ហេតុអ្វីបានជានិយាយ ឱពួកអ៊ីស្រាអែលអើយ ហេតុអ្វីបានជាថា ផ្លូវដែលឯងប្រព្រឹត្ត នោះលាក់កំបាំងនឹងព្រះយេហូវ៉ា ហើយរឿងរ៉ាវរបស់ឯងបានរំលងផុតពីព្រះនៃឯងដូច្នេះ