24 មើល ឯងរាល់គ្នាមិនមែនជាអ្វីទេ ហើយការរបស់ឯងរាល់គ្នាក៏ជាទទេសោះ អ្នកណាដែលរើសយកឯងរាល់គ្នា នោះគួរខ្ពើមឆ្អើមហើយ។
25 អញបានតាំងម្នាក់ពីទិសខាងជើងឡើង អ្នកនោះបានមកដល់ហើយ អ្នកនោះនឹងអំពាវនាវដល់ឈ្មោះអញពីទិសខាងកើត ក៏នឹងញាំញីពួកគ្រប់គ្រង ដូចជាគេជាន់បាយអ ហើយដូចជាជាងស្មូនជាន់ដីឥដ្ឋ
26 តើអ្នកណាបានសំដែងសេចក្ដីតាំងពីដើមមក ដើម្បីឲ្យយើងរាល់គ្នាបានដឹង ហើយមុនកំណត់ ដើម្បីឲ្យយើងបានពោលថា អ្នកនោះនិយាយត្រូវមែន អើ គ្មានអ្នកណាសំដែងទេ អើ គ្មានអ្នកណាបង្ហាញសោះ អើ គ្មានអ្នកណាឮពាក្យសំដីរបស់ឯងរាល់គ្នាឡើយ
27 គឺអញដើមដំបូង ដែលប្រាប់ដល់ក្រុងស៊ីយ៉ូនថា មើលន៍ គេមកហើយ អញនឹងឲ្យម្នាក់ដល់ក្រុងយេរូសាឡិម ជាអ្នកដែលនឹងនាំដំណឹងល្អមក
28 អញបានសង្កេតមើល តែមិនឃើញមនុស្សណាមួយសោះ ទោះទាំងនៅក្នុងពួកទាំងនោះ ក៏ឥតមានណាមួយ ជាអ្នកប្រឹក្សា ដែលកាលណាអញនឹងសួរ នោះនឹងអាចឆ្លើយ១ម៉ាត់បានឡើយ
29 មើល គេសុទ្ធតែឥត ប្រយោជន៍ទទេ ហើយការរបស់គេក៏អសារឥតការដែរ រូបសិតរបស់គេសុទ្ធតែជាខ្យល់ ហើយសូន្យទទេ។