អេសាយ 44:1-6 KHOV

1 ប៉ុន្តែ ឱ​ពួក​យ៉ាកុប ជា​អ្នក​បំរើ​អញ ហើយ​ពួក​អ៊ីស្រា‌អែល ដែល​អញ​បាន​ជ្រើស‌រើស​អើយ ចូរ​ស្តាប់​ឥឡូវ​ចុះ

2 ព្រះ‌យេហូវ៉ា​ដែល​ទ្រង់​បាន​បង្កើត​ឯង​មក ហើយ​បាន​ជប‌សូន​ឯង​ចាប់​តាំង​ពី​នៅ​ក្នុង​ផ្ទៃ​ម្តាយ គឺ​ជា​អ្នក​ដែល​នឹង​ជួយ​ឯង ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ឱ​ពួក​យ៉ាកុប ជា​អ្នក​បំរើ​អញ ហើយ​ឯង​ដែរ យេស៊ូរុន​ដែល​អញ​បាន​រើស​អើយ​កុំ​ឲ្យ​ខ្លាច​ឡើយ

3 ដ្បិត​អញ​នឹង​ចាក់​ទឹក​ទៅ​លើ​អ្នក​ណា​ដែល​កំពុង​ស្រេក ព្រម​ទាំង​បង្ហូរ​ទឹក​ទៅ​លើ​ដី​ហួត‌ហែង​ផង អញ​នឹង​ចាក់​វិញ្ញាណ​អញ​ទៅ​លើ​ពូជ‌ពង្ស​របស់​ឯង ហើយ​ពរ​របស់​អញ ទៅ​លើ​កូន​ចៅ​របស់​ឯង

4 នោះ​គេ​នឹង​ពន្លក​ឡើង​នៅ​ក្នុង​ស្មៅ ដូច​ជា​ដើម​ចាក​តាម​មាត់​ទឹក

5 អ្នក​១​នឹង​ថា ខ្ញុំ​នេះ​ជា​របស់​ផង​ព្រះ‌យេហូវ៉ា ម្នាក់​ទៀត​នឹង​ហៅ​ខ្លួន​តាម​ឈ្មោះ​យ៉ាកុប ឯ​ម្នាក់​១​ទៀត​នឹង​ចុះ​ឈ្មោះ​ដោយ​ដៃ​ខ្លួន​ថា ខ្ញុំ​ជា​របស់​ផង​ព្រះ‌យេហូវ៉ា ហើយ​នឹង​យក​ឈ្មោះ​អ៊ីស្រា‌អែល​ជា​នាម​ត្រកូល​របស់​ខ្លួន។

6 ព្រះ‌យេហូវ៉ា​ដ៏ ជា​មហា‌ក្សត្រ​នៃ​សាសន៍​អ៊ីស្រា‌អែល​ហើយ​ជា​អ្នក​ដែល​ប្រោស​លោះ​គេ គឺ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា អញ​ជា​ដើម ហើយ​ជា​ចុង ក្រៅ​ពី​អញ​គ្មាន​ព្រះ​ណា​ទៀត​ឡើយ