1 ព្រះបាលឱនចុះហើយ ព្រះនេបូរក៏កោងចុះដែរ គេផ្ទុករូបព្រះនោះលើសត្វពាហនៈ និងលើគោ របស់ទាំងនោះដែលឯងដឹកទៅមក ជាបន្ទុកសង្កត់យ៉ាងធ្ងន់លើសត្វនឿយហត់
2 វាឱនចុះ ក៏កោងចុះហើយ វាជួយបន្ទុករបស់វាឲ្យរួចពុំបាន គឺទាំងខ្លួនវាក៏ត្រូវចាប់នាំទៅជាឈ្លើយដែរ។
3 ឱពួកវង្សារបស់យ៉ាកុបអើយ នឹងអ្នករាល់គ្នាជាសំណល់នៃវង្សាអ៊ីស្រាអែលដែរ ជាពួកដែលអញបានទទួលជាបន្ទុកតាំងពីកំណើតឯង ហើយបានបីឯងតាំងពីផ្ទៃម្តាយមក ចូរស្តាប់អញចុះ
4 គឺអញនេះពិត រហូតដល់ឯងចាស់ជរាផង អញនឹងបីឯង ដរាបដល់ឯងមានសក់ស គឺអញបានបង្កើត ហើយអញនឹងទទួលឯងជាបន្ទុក អើ អញនឹងបី ហើយនឹងជួយឯងឲ្យរួចផង
5 តើឯងរាល់គ្នានឹងធៀបអញដូចជាអ្នកណា និងផ្ទឹមអញឲ្យស្មើនឹងអ្នកណា ឬប្រៀបអញឲ្យបានដូចជាអ្នកណា
6 ឯពួកអ្នកដែលចាយមាសពីថង់ដោយឥតស្តាយ ហើយថ្លឹងប្រាក់ដោយជញ្ជីង គេជួលជាងមាស ជាងនោះក៏ធ្វើជាព្រះ១ឲ្យគេ រួចគេទំលាក់ខ្លួនក្រាបចុះ ថ្វាយបង្គំចំពោះរូបនោះ