8 អើ ឯងមិនបានឮសោះ អើ មិនបានដឹងផង អើ តាំងពីបុរាណមកត្រចៀកឯងមិនទាន់បានបើកឡើងនៅឡើយ ដ្បិតអញបានដឹងថា ឯងនឹងប្រព្រឹត្តដោយចិត្តក្បត់ ហើយឯងមានឈ្មោះថា ជាអ្នកបះបោរតាំងពីតែផ្ទៃម្តាយមក
9 ប៉ុន្តែ អញនឹងផ្អាកសេចក្ដីកំហឹងដោយយល់ដល់ឈ្មោះអញ និងដោយយល់ដល់សេចក្ដីសរសើររបស់អញ នោះអញនឹងឈប់លែងដំណើរឯង ក្រែងអញកាត់ឯងចេញទៅ
10 មើល អញបានសំរងឯង តែមិនមែនដូចជាសំរងប្រាក់ទេ គឺអញបានរើសឯងនៅក្នុងឡនៃសេចក្ដីវេទនាវិញ
11 អញនឹងធ្វើការនោះ ដោយយល់ដល់ខ្លួនអញ គឺដោយយល់ដល់ខ្លួនអញហើយ ដ្បិតធ្វើដូចម្តេចឲ្យឈ្មោះអញត្រូវបង្អាប់បាន ឯសិរីល្អរបស់អញៗមិនព្រមលើកឲ្យទៅអ្នកដទៃឡើយ។
12 ឱពួកយ៉ាកុប និងអ៊ីស្រាអែល ជាអ្នកដែលអញបានហៅអើយ ចូរស្តាប់អញចុះ គឺអញនេះហើយ អញជាដើម ហើយជាចុងដែរ
13 អើ ដៃអញបានដាក់ឫសនៃផែនដី ហើយដៃស្តាំរបស់អញបានលាតផ្ទៃមេឃ កាលណាអញហៅ នោះទាំង២ក៏ឈរឡើងជាមួយគ្នា
14 ចូរឲ្យឯងរាល់គ្នាប្រជុំទាំងអស់ ហើយស្តាប់ចុះ ក្នុងពួកគេតើមានអ្នកណាដែលថ្លែងប្រាប់ពីការទាំងនេះឬ អ្នក១នោះដែលព្រះយេហូវ៉ាទ្រង់ស្រឡាញ់ គេនឹងសំរេចដល់ក្រុងបាប៊ីឡូន តាមបំណងព្រះហឫទ័យទ្រង់ ដៃរបស់គេនឹងសង្កត់លើពួកខាល់ដេ