14 ឯងនឹងបានតាំងមាំមួននៅដោយសេចក្ដីសុចរិត ហើយនឹងនៅឆ្ងាយពីការសង្កត់សង្កិន ដ្បិតឯងនឹងមិនខ្លាចអ្វីសោះ ក៏នឹងនៅឆ្ងាយពីសេចក្ដីស្ញែងខ្លាចដែរ ពីព្រោះសេចក្ដីនោះនឹងមិនមកជិតឯងឡើយ
15 មើល នឹងមានគេលើកគ្នាឡើង តែនោះមិនមែនមកពីអញទេ ឯអ្នកណាដែលលើកគ្នាទាស់នឹងឯង គេនឹងដួលចុះដោយព្រោះឯង
16 មើល អញបានបង្កើតទាំងជាងដែក ដែលសប់ភ្លើងធ្វើគ្រឿងសស្ត្រាវុធសំរាប់ជាការរបស់ខ្លួន ហើយក៏បានបង្កើតមេបំផ្លាញទុកសំរាប់នឹងបំផ្លាញផង
17 ឯគ្រឿងសស្ត្រាវុធណាដែលគេធ្វើឡើង នោះគ្មានណាមួយនឹងអាចទាស់នឹងឯងបានឡើយ ហើយអស់ទាំងអណ្តាតណាដែលកំរើកទាស់នឹងឯងក្នុងរឿងក្តី នោះឯងនឹងកាត់ទោសឲ្យវិញ នេះហើយជាសេចក្ដី ដែលពួកអ្នកបំរើរបស់ព្រះយេហូវ៉ានឹងទទួលជាមរដក ហើយសេចក្ដីសុចរិតរបស់គេក៏មកពីអញ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។