18 អញបានឃើញអស់ទាំងផ្លូវរបស់គេ ហើយអញនឹងប្រោសឲ្យជា អញនឹងនាំមុខគេដែរ ព្រមទាំងកំសាន្តចិត្តគេ ហើយពួកអ្នកដែលកាន់ទុក្ខនឹងគេ ឲ្យបានក្សាន្តឡើងផង
19 គឺអញដែលបង្កើតពាក្យចេញពីបបូរមាត់ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា សូមសេចក្ដីសុខ សេចក្ដីសុខ ដល់អ្នកណាដែលនៅឆ្ងាយ ហើយដល់អ្នកដែលនៅជិតផង អញនឹងប្រោសគេឲ្យជា
20 តែឯពួកមនុស្សអាក្រក់ គេប្រៀបដូចជាសមុទ្រដែលចេះតែកំរើក ឥតមានស្ងប់ឡើយ ហើយទឹកនោះចេះតែបារល្បាប់ និងភក់ឡើង
21 ព្រះនៃខ្ញុំ ទ្រង់មានព្រះបន្ទូលថា គ្មានសេចក្ដីសុខ ដល់មនុស្សដែលប្រព្រឹត្តអាក្រក់ឡើយ។